G-Dragon បរិច្ចាគ​លុយ​​​ជាង​៨១​លាន​វ៉ុន​ សម្រាប់​ជន​ភៀសខ្លួន

G-Dragon ប្រធាន​ក្រុម​ BIGBANG បាន​បង្ហាញ​ចិត្ត​សប្បុរសធម៌​ ដោយ​បាន​បរិច្ចាគ​​ប្រាក់​ជា​ច្រើន​បាន​ពី​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ទៅ​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ជួយ​ជន​ភៀសខ្លួន។

 

G-Dragon បរិច្ចាគ​លុយ​​​ជាង​៨១​លាន​វ៉ុន​ សម្រាប់​ជន​ភៀសខ្លួន

 

នៅ​ថ្ងៃ​កំណើត​គម្រប់​២៨​ឆ្នាំ កាល​ពី​​ថ្ងៃ​ទី ១៨ ខែ សីហា​ G-Dragon ត្រូវ​បាន​សារព័ត៌មានចុះផ្សាយ​​ថា​ បាន​ផ្ដល់​ប្រាក់​៨១,១​លាន​វ៉ុន (ជាង​៧ ៣០០០ដុល្លារអាមេរិក) ទៅ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ។ ផលិតកម្ម YG បាន​ចេញ​មក​និយាយ​ថា ​GD ចង់​ជួយ​ជនភៀសខ្លួន​ដែលរត់​ចេញ​ពី​ផ្ទះ​សម្បែង​គេច​ពី​តំបន់​ដែល​មាន​ជម្លោះ។

 

បន្ទាប់​ពី​ខួប​កំណើត​របស់ G-Dragonផលិតកម្ម  YGហើយ​ក៏​ដូច​ជា​ការ​អបអរ​ខួប​១០​ឆ្នាំ​របស់​ BIGBANG ពួក​គេ​ក៏​បាន​សហការ​ជាមួយ​យុទ្ធនាការ​ជួយ​កុមារ​​ដែល​ហៅ​ថា “Celebrate and Give”  របស់​អង្គការ UNICEF ផង​ដែរ៕

 

ចុចអាន៖G-Dragon ធ្លាប់​ត្រូវ​នាយក​ប្រតិបត្តិ​ YG ដេញ​ទៅ​ផ្ទះ ដោយ​សារ​អន់​ពេក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo