អតីត​ប្រធានាធិបតី​សិង្ហបុរី​បាន​ស្លាប់ នៅ​អាយុ ៩២​ឆ្នាំ

អតីត​ប្រធានាធិបតី​សិង្ហបុរី លោក Sellapan Ramanathan បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ នៅ​អាយុ ៩២​ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ពី​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​បច្ចុប្បន្ន លោក Lee Hsien Loong។

 

អតីត​ប្រធានាធិបតី​សិង្ហបុរី​បាន​ស្លាប់ នៅ​អាយុ ៩២​ឆ្នាំ

 

កាល​ពី ៣​សប្តាហ៍​មុន លោក Nathan បាន​ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​លើក​ទី២ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្តាល​ឲ្យ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ លោក Nathan គឺ​ប្រធានាធិបតី​សិង្ហបុរី ទី៦ ដែល​កាន់​តំណែង​យូរ​បំផុត ពី​ឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០១១។ លោក Lee បាន​ពណ៌​នា លោក Nathan ថា​ជា​មេ​ដឹក​នាំ​ម្នាក់ ដែល​បាន​ទាក់​ទាញ​ភ្ញៀវ ដោយ​ប្រើ​ចំណេះដឹង​របស់​គាត់ និង​ធ្វើ​ការ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ ហើយ​ចេះ​វែក​ញែក​អាក្រក់​ល្អ។

 

លោក Nathan បាន​កើត​នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ១៩២៤ បាន​រស់​នៅ​ក្នុង​ទីក្រុង Muar ប្រទេស​ម៉ាឡេស៊ី មុន​ពេល​គ្រួសារ​របស់​គាត់ ផ្លាស់​មក​រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ គាត់​បាន​បម្រើ​ការងារ​ជា​អ្នក​បក​ប្រែ​ភាសា​ឲ្យ​ជនជាតិ​ជប៉ុន ហើយ​ក្រោយ​មក​ជា​មន្រ្តី​ប៉ូលិស​ស៊ីវិល ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់ គាត់​បាន​កាន់​តួនាទី​ជា​ច្រើន ផ្នែក​សន្តិសុខ និង​កិច្ចការ​បរទេស និង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ទៀត​ផង៕

 

អតីត​ប្រធានាធិបតី​សិង្ហបុរី​បាន​ស្លាប់ នៅ​អាយុ ៩២​ឆ្នាំ

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN