បទល្មើស​នេសាទ​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ក្នុង​បឹង​ខាន់ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​មានការ​សង្ស័យថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​សន្ទុក ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល ហើយ​កូន​ត្រី​តូច​ត្រូវបាន​បំផ្លាញ​យ៉ាង​មហន្តរាយ​។ ចំណែក​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​កំ​ពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នាពេល​បច្ចុប្បន្ន​។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ធ្វើ​សកម្មភាព​នេសាទ​តិចតួច​ជា​លក្ខណៈ​គ្រួសារ​តែង​ត្រូវបាន​លោក គូរ ប៊ុន​ទឹង នាយផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​សន្ទុក និង​ជា​ជំនួញ​ការ​របស់លោក ប៉ែន វណ្ណា​រិ​ទ្ធ ចាត់វិធានការ​បង្ក្រាប​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ក្នុង​ព្រែក​នៃ​ស្រុក​សន្ទុក យ៉ាង​គគ្រឹកគគ្រេង​បែរជា​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល តែង​បង្ហោះ​រូបភាព​នៃ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ជាប្រចាំ​ដើម្បី​បំភ័ន្ត​ភ្នែក​ថ្នាក់លើ ចំណែក​បទល្មើស​ធំៗ​ដែល​ប្រើប្រាស់​លូ​ស្បៃ​មុង​វែងៗ គឺ​មន្ត្រីរដ្ឋបាល​ជលផល​មិន​បង្ក្រាប​ឡើយ ហើយ​បែរជា​បិទបាំង​ដើម្បី​ផលប្រយោជន៍​ទៅវិញ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ភាគច្រើន​ជា​ជនជាតិ​យួន​។ ប្រជា​សហគមន៍​នេសាទ​នៅក្នុង​ឃុំ​មួយចំនួន​ជាប់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺមាន​ការបើក​ដៃ​ពី​មន្ត្រីជលផល​ក្នុងស្រុក​កំពង់ស្វាយ ក៏ដូចជា​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​ដោយ​ចាត់ទុក​បទល្មើស​នេសាទ​ជា​ឆ្នាំងបាយ​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​សន្ទុក និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បន្ត​កើតឡើង​យ៉ាង​រាលដាល ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​ភាព​អសកម្ម​ក៏ដូចជា​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ​នោះទេ​៕

P1លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល 14081443_181523708935264_852541516_n 14111933_181523832268585_1992715372_n