តម្លៃខ្លួនកូនប្រុសពៅរបស់នាយពាក់មី ស៊ីថ្លៃមិនចាញ់តួឯក

6 Videos


«សង្សារខ្ញុំក្រមុំកូនមួយ» គឺជាវណ្ណកម្មថ្មីរបស់ផលិតកម្ម RED PICTURE ដែលនឹងត្រៀមបញ្ជាំងក្នុងរោងកុនទំនើបនានាក្នុងរាជធានីភ្នំពេញ និង សៀមរាប នៅថ្ងៃទី ២៤ ខែសីហា ស្អែកនេះហើយ ។

តម្លៃខ្លួនកូនប្រុសពៅរបស់នាយពាក់មី ស៊ីថ្លៃមិនចាញ់តួឯក

សម្រាប់រឿងថ្មីដែលកុំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ទន្ទឹងរង់ចាំយ៉ាងអន្ទះសានេះដែរគឺមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែង និង កំប្លែងល្បីៗដូចជា អ្នកនាង សារាយ សក្ខណា លោកជា វណ្ណារិទ្ធ នាយពាក់មី នាយគ្រឿន នាយក្រូច នាយចឺម នាងអ៊ីត លោកប៊ីអាយជី និងតារាល្បីៗជាច្រើនទៀត ។ ជាមួយគ្នានេះដែរ ក៏មានវត្តមានកូនប្រុសពៅរបស់នាយពាក់មី ដែលទស្សនិកជនបានស្គាល់ និង តែងហៅឈ្មោះថា អូន តួ ក៏ជាតួអង្គសំខាន់ផងដែនៅរក្នុងផ្ទៃរឿងទាំងមូល ដោយគេជាតួអង្គកូនប្រុសរបស់តួឯកស្រី អ្នកនាង សារាយ សក្ខណា ។

តម្លៃខ្លួនកូនប្រុសពៅរបស់នាយពាក់មី ស៊ីថ្លៃមិនចាញ់តួឯក

មានទស្សនិកជនមួយចំនួនធំកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពសម្ដែងរបស់ អូន តួ ដោយមិននឹកស្មានថា ក្មេងប៉ុននេះអាចមានសតម្ថភាពខ្ពស់មិនចាញ់មនុស្សចាស់ប៉ុន្មានឡើយ ហើយទាក់ទងជាមួយគ្នានេះ ក្នុងឱកាសសំណេះសំណាលជាមួយតួអង្គសំខាន់ៗក្នុងរឿង «សង្សារខ្ញុំក្រមុំកូនមួយ» លើវេទិការប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នាយពាក់មីបាននិយាយឲ្យដឹងថា ការសម្ដែងជាមួយកូនក្មេង(អូន តួ) ដូចនេះគឺមានការពិបាកបន្តិចបន្តួចព្រោះជាកូនក្មេងគឺតែងតែតម្រូវឲ្យមនុស្សចាស់សម្របតាមចិត្តគេជានិច្ច ប៉ុន្តែសម្រាប់សមត្ថិភាពក្នុងការសម្ដែងវិញ គឺ អូន តួ ធ្វើបានល្អ ណាស់ ។

តម្លៃខ្លួនកូនប្រុសពៅរបស់នាយពាក់មី ស៊ីថ្លៃមិនចាញ់តួឯក

ចំពោះតម្លៃខ្លួនរបស់អូន តួ នៅក្នុងរឿងថ្មីរបស់ផលិតកម្ម RED PICTURE នេះទៀតសោត នាយ ពាក់មី ដែលជាឪពុកបាននិយាយឲ្យដឹងថា កូនប្រុសពៅរបស់នាយម្នាក់នេះគឺបានប្រើរយៈពេល ១០ ថ្ងៃដើម្បីថត ហើយរយៈពេលប៉ុននេះគេទទួលបានតម្លៃខ្លួន ២០០០ ដុល្លារអាមេរិក ៕

នីទីន

តម្លៃខ្លួនកូនប្រុសពៅរបស់នាយពាក់មី ស៊ីថ្លៃមិនចាញ់តួឯក