ទើប​តែ​ដឹង ​មូលហេតុ​ ISIS​ វាយ​ប្រហារ​ បារាំង​ ច្រើន​ជាង​គេ

លោក បារ៉ាក់ អូបាម៉ា បញ្ជាឲ្យបង្កើតសម្ពន្ធភាពយោធាមួយនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៤ ដើម្បីវាយប្រហារប្រឆាំងនឹងក្រុម ISIS ក្នុងប្រទេស អីុរ៉ាក់ និង ស៊ីរី, បារាំង ជាប្រទេសទីមួយ នៅអឺរ៉ុប ដែលប្រកាសចូលរួមក្នុងសម្ពន្ធភាពយោធាដឹកនាំដោយ អាមេរិក គឺមុន ចក្រភពអង់គ្លេស ទៅទៀត ដែលជាសម្ពន្ធមិត្តជិតស្និតបំផុតរបស់ អាមេរិក ។

ទើប​តែ​ដឹង ​មូលហេតុ​ ISIS​ វាយ​ប្រហារ​ បារាំង​ ច្រើន​ជាង​គេ
ថ្ងៃទី ៨ តុលា បារាំង ចាប់ផ្ដើមវាយប្រហារទៅលើជុំរុំរបស់ ISIS ក្នុងទីក្រុង រ៉ាកកា ដែលជាមូលដ្ឋានធំបំផុតរបស់ ISIS នៅ ស៊ីរី និងជាកន្លែងហ្វឹកហ្វឺនកងកម្លាំងបរទេសដែលចូលរួមជាមួយ ISIS ។ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ យន្តហោះ បារាំង ចេញពីមូលដ្ឋានទ័ពអាកាសក្នុងប្រទេស អារ៉ាប់រួម និង ហ្សកដានី បានធ្វើប្រតិបត្តិការប្រមាណ ១៣០០ លើក, វាយប្រហារ ២៧១ កន្លែង បំផ្លាញទីតាំង ISIS ជាង ៤៥០ ក្នុងប្រទេស អីុរ៉ាក់ និង ស៊ីរី ។
ទើប​តែ​ដឹង ​មូលហេតុ​ ISIS​ វាយ​ប្រហារ​ បារាំង​ ច្រើន​ជាង​គេ
គោលនយោបាយរបស់ បារាំង ចំពោះសង្គ្រាមនៅ ស៊ីរី ក៏ខុសពីប្រទេសដទៃទៀតផងដែរ ។ បារាំង ជាប្រទេសមុនគេដែលទាមទារឲ្យប្រធានាធិបតី ស៊ីរី ចុះចេញពីដំណែង ហើយមកដល់ថ្ងៃនេះ បារាំង នៅតែរក្សាការទាមទាររបស់ខ្លួនដដែល ។
ក្រោយផ្អាកមួយរយៈពេល, នៅថ្ងៃច័ន្ទ ទី ២២ សីហា នេះ បារាំង ចាប់ផ្ដើមយុទ្ធនាការឡើងវិញ ដោយវាយប្រហារទៅលើទីតាំងអាវុធធុនធ្ងន់របស់ក្រុម ISIS ជាច្រើនកន្លែង ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងរបស់ក្រុមនេះក្នុងទីក្រុង រ៉ាកកា ប្រទេស ស៊ីរី ។
ក្រោយការវាយប្រហារជាច្រើនក្នុងទីក្រុង ប៉ារីស, ប្រធានាធិបតី បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (François Hollande) បានបង្កើនប្រតិបត្តិការវាយប្រហារតាមអាកាសទៅលើក្រុម ISIS ក្នុងប្រទេស អីុរ៉ាក់ និង ស៊ីរី ដែលជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយ អាមេរិក បំណងរំដោះទឹកដីពី ISIS ប៉ុន្តែប្រធានាធិបតី បារាំង ស្ថិតក្រោមសម្ពាធក្នុងប្រទេស ថាមិនបានធ្វើកិច្ចការគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការវាយប្រហារភេរវកម្មក្នុងស្រុក ។
 ISIS បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារជាច្រើន ក្នុងប្រទេស បារាំង ព្រមទាំងអំពាវនាវដល់អ្នកគាំទ្រឲ្យបន្តវាយប្រហារទៅលើប្រទេស បារាំង និងប្រទេសទាំងឡាយ ដែលចូលរួមក្នុងយុទ្ធនាការវាយប្រហារតាមអាកាសនៅក្នុងប្រទេស អីុរ៉ាក់ និង ស៊ីរី ។
ប្រភព ៖ kqube
  • ទើប​តែ​ដឹង ​មូលហេតុ​ ISIS​ វាយ​ប្រហារ​ បារាំង​ ច្រើន​ជាង​គេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: