អតីត​ប្រធានាធិបតី​​ឆ្នើម​បំផុត​របស់​សិង្ហបុរី ទទួល​មរណភាព​ហើយ

អតីតប្រធានាធិបតីសិង្ហបុរីមួយរូប កាន់តំណែងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១១ ពេលនេះបានចូលមរណភាពហើយ ក្នុងជន្មាយុ៩២ឆ្នាំ បន្ទាប់ពីលោកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាលពី៣សប្ដាហ៍មុន នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong

អតីត​ប្រធានាធិបតី​​ឆ្នើម​បំផុត​របស់​សិង្ហបុរី ទទួល​មរណភាព​ហើយ
លោក S R Nathan កើតក្នុងឆ្នាំ១៩២៤ តែធំលូតលាស់នៅក្នុងទីក្រុង Muar ប្រទេសម៉ាឡេស៊ី ក្រោយមកលោកបានរើមកនៅក្នុងប្រទេសសិង្ហបុរីវិញ ដោយលោកបានបម្រើការឲ្យជប៉ុន ក្នុងឋានៈជាអ្នកបកប្រែនៅសម័យសង្គ្រាមលោកលើកទី២ ក្រោយមកទើបចូលបម្រើជាប៉ូលិសស៊ីវិល ។ រហូតដល់សង្គ្រាមចប់ លោកចាប់ផ្ដើមចូលបម្រើក្នុងការិយាល័យជាន់ខ្ពស់នៃរដ្ឋាភិបាល ហើយចាប់ផ្ដើមមានតួនាទីយ៉ាងច្រើន ក្នុងក្រសួងការបរទេសសិង្ហបុរី រហូតដល់បានក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិក ។
នៅឆ្នាំ១៩៩៩ លោកបានឡើងកាន់តំណែងជាប្រធានាធិបតី រហូតដល់ឆ្នាំ២០១១ ស្ថិតក្នុងនាមជាប្រធានាធិបតីកាន់អំណាចបានយូរបំផុតក្នុងប្រទេស ដោយលោកត្រូវបានគេគោរព និងស្ញប់ស្ញែងជាច្រើន ហើយត្រូវបានលោក Lee Hsien Loong ហៅលោក Nathan ថា ជាអ្នកមានចំណេះដឹងចំពោះបញ្ហាពិភពលោកច្រើន ជាក់ស្ដែងលោក Nathan ជាអ្នកដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីបិតាស្ថាបនិកនៃប្រទេសសិង្ហបុរី នោះគឺលោក Lee Kuan Yew
លោក S R Nathan បានក្លាយជាប្រធានាធិបតី ដែលធំលូតលាស់នៅបរទេស និងជាអ្នកដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនសិង្ហបុរីជាទីបំផុត ហើយមិនត្រឹមតែប៉ុណ្ណោះ លោកជាប្រធានាធិបតីតែម្នាក់គត់ ដែលមានឱកាសកាន់តំណែងនេះបាន២អាណត្តិ ៕
អតីត​ប្រធានាធិបតី​​ឆ្នើម​បំផុត​របស់​សិង្ហបុរី ទទួល​មរណភាព​ហើយ
ប្រភព ៖ kqube
  • អតីត​ប្រធានាធិបតី​​ឆ្នើម​បំផុត​របស់​សិង្ហបុរី ទទួល​មរណភាព​ហើយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: