ឧទ្ធម្ភាគចក្រដែលធំជាងគេបំផុតលើលោករបស់ប្រទេសរូស្ស៊ីដែលអាចស្ទូចយន្តហោះបាន

“មី-២៦ Mi-26″ គឺជាឧទ្ធម្ភាគចក្រធំជាងគេបំផុតនៅលើលោករបស់ប្រទេសរូស៊្សី ផលិតដោយក្រុមហ៊ុនមីល ហេលីខប់ទឺរស៏ (Mil Helicopters) ដែលមានទីតាំងនៅទីក្រុងមូស្គូ (Moscow) ។

ឧទ្ធម្ភាគចក្រដែលធំជាងគេបំផុតលើលោករបស់ប្រទេសរូស្ស៊ីដែលអាចស្ទូចយន្តហោះបាន

គេអាចសម្គាល់ដឹងពីទំហំរបស់វាបាននៅពេលចុះចត ហើយកម្ពស់របស់ Mi-26 គឺខ្ពស់ស្មើគ្នានឹងអាគារមួយដែលមានកម្ពស់ ៣ ជាន់។ Mi-26 ត្រូវបានទុកសម្រាប់ប្រើស្ទូចសណ្តោងក្នុងឧស្សាហកម្មធ្ងន់ៗ ហើយបានដំណើរការហោះហើរដំបូងកាលពីឆ្នាំ ១៩៧៧ ។

ឧទ្ធម្ភាគចក្រដែលធំជាងគេបំផុតលើលោករបស់ប្រទេសរូស្ស៊ីដែលអាចស្ទូចយន្តហោះបាន

Mi-26 ដំណើរការដោយម៉ាស៊ីនកម្លាំង ១១ ០០០ សេះចំនួនពីរ និងអាចផ្ទុកទំនិញរហូតដល់ទម្ងន់ ៤៤ ០០០ ផោន (១៩៩៥៨,៤ គីឡូ) ឬផ្ទុករថយន្តជាលក្ខណៈគ្រួសារម្តងបាន ១១ គ្រឿង។ ចំពោះការប្រើក្នុងសឹកសង្គ្រាមវិញ Mi-26 អាចផ្ទុកទាហានដែលមានសម្ភារដើម្បីច្បាំងជាស្រេចជាប់ខ្លួនបាន ៩០ នាក់ ឬអាចដាក់គ្រែស្នែងពេទ្យបានចំនួន ៦០ ។

ឧទ្ធម្ភាគចក្រដែលធំជាងគេបំផុតលើលោករបស់ប្រទេសរូស្ស៊ីដែលអាចស្ទូចយន្តហោះបាន

គេប្រើ Mi-26 សណ្តោងយន្តហោះដែលលែងប្រើមួយយកទៅដាក់នៅទីតាំងថ្មីផ្សេងមួយបានដោយងាយ។ កាលពីក្នុងគ្រោះរញ្ជួយដីនៅខេត្តស៊ីឈួន (Sichuan) ប្រទេសចិន គេក៏ធ្លាប់ប្រើឧទ្ធម្ភាគចក្រយក្សនេះដើម្បីជម្លៀសសម្ភារធ្ងន់ៗទៅលើភ្នំដើម្បីបញ្ចៀសទឹកជំនន់ និងការបាក់ដីផងដែរ។ កាលពីឆ្នាំ ១៩៩៩ ឧទ្ធម្ភាគចក្រនេះក៏ធ្លាប់បានស្ទូចសណ្តោងដើមឈើអាយុ ២៣ ០០០ ឆ្នាំមួយដើមចេញពីក្នុង “ព្រៃទុនដ្រានៅតំបន់ស៊ីបេរី Siberian tundra” ផងដែរ៕

ប្រភព ៖ mohameas

  • ឧទ្ធម្ភាគចក្រដែលធំជាងគេបំផុតលើលោករបស់ប្រទេសរូស្ស៊ីដែលអាចស្ទូចយន្តហោះបាន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: