សិស្ស​ពូកែ​រូបវិទ្យា​ដ៏​ស្រស់​ស្អាត​ម្នាក់​ដួល​សន្លប់​ ងើប​មក​ប្រលង​វិញ​ទាំង​ដាក់​អុកស៊ីហ្សែន​

សិស្ស​ពូកែ​រូបវិទ្យា​ដ៏​ស្រស់​ស្អាត​ម្នាក់​ដួល​សន្លប់​ ងើប​មក​ប្រលង​វិញ​ទាំង​ដាក់​អុកស៊ីហ្សែន​

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ គឺជាថ្ងៃចុងក្រោយសម្រាប់ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហើយថ្មីៗនេះយោងតាម Page Facebook របស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា មុននេះនៅ‎មណ្ឌលប្រឡងសកលវិទ្យាល័យបាត់ដំបង មានសិស្សស្រីពូកែម្នាក់បានឈឺដួលសន្លប់ និយាយមិនចេញបានត្រឹមសរសេរលើក្រដាសនូវពាក្យមួយម៉ាត់ថា <<ឈឺ>> ហើយក៏សន្លប់ទៅ។

ក្រោយមកក្រុមគ្រូពេទ្យប្រឹងជួយអស់លទ្ធភាព រហូតចុងក្រោយ នាងអាចងើបឡើងធ្វើកិច្ចការវិញបានទាំងកំពុងដាក់អុកស៊ីហ្សែន។ ទន្ទឹមគ្នានោះវិញ្ញាសារូបវិទ្យាហាក់បីដូចជាគ្មានបញ្ហាទេសម្រាប់នាង ព្រោះនាងមានទំនុក ចិត្តខ្លាំងមែនទែន។

ប្រភព៖ kqube

 

  • សិស្ស​ពូកែ​រូបវិទ្យា​ដ៏​ស្រស់​ស្អាត​ម្នាក់​ដួល​សន្លប់​ ងើប​មក​ប្រលង​វិញ​ទាំង​ដាក់​អុកស៊ីហ្សែន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: