ប្រទេសចិនគំរាមកំហែងថានឹងប្រើហិង្សាជាមួយប្រទេសជប៉ុនស្តីពីសមុទ្រចិនខាងត្បូង

ចិនបានគំរាមជប៉ុនថា នឹងប្រើប្រាស់ កម្លាំងយោធាប្រឆាំងទៅនឹងប្រទេសជប៉ុន ប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ ចូលក្នុងផ្លូវទ័លច្រកក្នុងវិវាទសមុទ្រចិនភាគ ខាងត្បូង។សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី២១ ខែសីហា បានដកស្រងប្រភពព័ត៌មានពីប្រទេសជប៉ុនបានឲ្យដឹងថា ចិនបានចេញសារព្រមានដល់មន្ត្រីជាន់ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែងចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងអាចនឹងប៉ះទង្គិចគ្នាដោយ ហិង្សា។

ប្រទេសចិនគំរាមកំហែងថានឹងប្រើហិង្សាជាមួយប្រទេសជប៉ុនស្តីពីសមុទ្រចិនខាងត្បូង

អគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua បានបញ្ជាក់ថា ទីក្រុង តូក្យូបានឆ្លងផុតបន្ទាត់ក្រហមដោយបានទៅចូលរួមក្នុងសកម្មភាពដឹកនាំដោយ អាមេរិកនៅក្នុងដែនសមុទ្រចិនភាគខាង ត្បូង។ ទាំងនោះហើយអាចធ្វើឲ្យទំនាក់ ទំនងរវាងចិននឹងជប៉ុនកាន់តែតានតឹងឡើយ។

លោក cheng yonghua បញ្ជាក់ទៀតថា ទីក្រុងប៉េកាំនឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើត្រូវបង្ខំឲ្យដើរចូលដល់ផ្លូវទាល់នោះ។ ទន្ទឹមនឹងនេះមន្ត្រីការបរទេសចិនក៏បានព្រមានផងដែរថា «នឹងមិនមានការ យោគយល់អំពីអធិបតេយ្យភាព ហើយនឹងប្រើកម្លាំងយោធាដើម្បីការពារ»។

រដ្ឋាភិបាលទីក្រុងតូក្យូមិនជាប់ពាក់ព័ន្ធនឹងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយប៉ុន្តែចិននិងជប៉ុនមានវិវាទប្រជុំកោះសែនកាគូនៅសមុទ្រចិនភាគខាងកើត ដែលចិនកំពុងតែទាមទារពីជប៉ុនមកវិញ។ កោះសែនកាគូត្រូវបានចិនចាត់ទុកថា ជប៉ុន ដណ្តើមគ្រប់គ្រងនៅក្នុងសង្គ្រាមលោកលើកទី២រហូតមកទល់ពេលនេះ។

នៅក្នុងដែនសមុទ្រចិនភាគខាងត្បូងវិញ អាមេរិកបានបើកយុទ្ធនាការការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រដោយបានបញ្ជូននាវាយាមល្បាតជាច្រើនគ្រឿងមកកាន់ទីនេះ។ ចំណែកជប៉ុនវិញមិនទាន់មានគោលលជំហរច្បាស់លាស់ស្តីពីសកម្ម ភាពរបស់អាមេរិកនោះឡើយ ប៉ុន្តែជប៉ុនបានបញ្ជូនកម្លាំងយាមល្បាតទៅចូលរួមជាមួយអាមរិកផងដែរ។

ពាក់ព័ន្ធនឹងករណីនោះដែរ កាលពីថ្ងៃ ទី២០ ខែសីហា ចិនបានធ្វើសមយុទ្ធនៅ សមុទ្រជប៉ុនដោយមានយុទ្ធសាស្ត្រវាយប្រហារទៅលើយន្តហោះទម្លាក់គ្រាប់របស់ សត្រូវ។ នៅក្នុងសកម្មភាពនោះដែរយន្ត ហោះទម្លាក់គ្រាប់បរមាណូ H-6K បាន ចូលរួមធ្វើសមយុទ្ធខាងលើ។ ក្រៅពីនេះចិន ចង់បង្ហាញឲ្យសត្រូវរបស់ខ្លួនដឹងថា ចិនមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីកម្ចាត់សត្រូវនិង អ្នករារាំងសកម្មភាពផលប្រយោជន៍របស់ចិននោះ។ មិនត្រឹមតែប៉ុណ្ណោះចិនបាន ត្រៀមលក្ខណរួចជាស្រេចធ្វើសង្គ្រាមជាទ្រង់ទ្រាយធំក្នុងនោះមានទាំងសង្គ្រាមបរ មាណូផងដែរ។

នៅពេលនេះចិនបានសាងសង់ចំណត យន្តហោះនៅលើកោះ Fiery Cross Subi និង Mischief ក្នុងតំបន់ប្រជុំកោះស្ព្រាតលី មានលក្ខណៈធំសម្បើម និងរឹងមាំខ្លាំងដោយ មានការពង្រឹងគ្រប់ចម្រឹងទម្រទាំងអស់ ដើម្បីទទួលយន្តហោះកងទ័ពអាកាសចិនគ្រប់ប្រភេទចុះចតបាន។

ថ្វីបើរហូតមកទល់ពេលនេះអាមេរិក សង្កេតឃើញមានយន្តហោះដឹកជញ្ជូនយោធាចិនមួយគ្រឿងចុះចតមួយភ្លែត កាលពីដើមឆ្នាំ និងមិនមែនជាភស្តុតាង បញ្ជាក់ថាយកចំណតនេះមកធ្វើទីតាំង ពង្រាយយន្តហោះយោធាក្តី ក៏សំណង់ ពាសដែកដ៏សម្បើមលើកោះបីក្នុងពេលដ៏ខ្លីបានជំរុញឱ្យគ្រប់គ្នាត្រូវគិតថា ចិនកំពុង ស្ថាបនាចំណតយន្តហោះយោធា។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សា យុទ្ធសាស្ត្រអន្តរជាតិ CSIS បានរាយ ការណ៍ឲ្យដឹង។

ពាក់ព័ន្ធនឹងការគំរាមកំហែងជប៉ុនកើតឡើង ក្រោយពេលដែលជប៉ុនបានផ្តល់នាវាយាមល្បាតទៅឲ្យហ្វុីលីពីនដើម្បីការពារដែនសមុទ្រដែលមានវិវាទជាមួយចិន។ ចិនបានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងជាមួយជប៉ុនដែលតែងតែលូកដៃចូលក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូងដែល អាចបំផ្លាញផលប្រយោជន៍របស់ចិន។

កាលពីថ្ងៃទី១៨ ខែសីហា ហ្វុីលីពីនបាន ទទួលនាវាយាមល្បាតលើកដំបូង១គ្រឿងក្នុងចំណោម១០គ្រឿង ដែលជាជំនួយរបស់ ជប៉ុននៅក្នុងកម្មវិធីផ្តល់ជំនួយអភិវឌ្ឍន៍យោធាដើម្បីបង្កើនសមត្ថភាពការពាររបស់ រដ្ឋាភិបាលទីក្រុងម៉ានីលក្នុងពេលដែលស្ថានការណ៍ប្រឈមមុខតានតឹងដាក់គ្នាពាក់ព័ន្ធសមុទ្រចិនភាគខាងត្បូង។

សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ថា នាវាយាមល្បាតខាងលើមានប្រវែង ៤៤ម៉ែត្រ ផលិតដោយក្រុមហ៊ុន Marine United របស់ជប៉ុន។ ប្រាក់ចំណាយសម្រាប់ ផលិតនាវាខាងលើមាន១៥៨លានដុល្លារ។

នាវាយាមល្បាតខាងលើត្រូវបានហ្វុីលីពីនទទួលហើយដាក់ឈ្មោះថា BRP Tubbataha ហើយនឹងដាក់ឲ្យប្រើប្រាសនៅក្នុង ជួរកម្លាំងការពារដែនសមុទ្រហ្វុីលីពីន។ ក្រៅពីនេះនាវា៩គ្រឿងទៀតនឹងប្រគល់ឲ្យហ្វុីលីពីនរហូតដល់ឆ្នាំ២០១៨។

អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រហ្វុីលីពីនលោក Armando Balilo បានឲ្យ ដឹងថា ក្រោយការដាក់ឲ្យប្រើប្រាស់នាវា BRP Tubbataha មានតួនាទីយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងតំបន់ដែលមាន វិវាទស្ថិតនៅដែនអធិបតេយ្យរបស់ហ្វុីលីពីន។

ជាយូរណាស់មកហើយហ្វុីលីពីនបានប្រឆាំងនឹងការពង្រីកអំណាចគ្រប់គ្រងរបស់ ចិននៅសមុទ្រចិនភាគខាងត្បូង ហើយ បណ្តេញអ្នកនេសាទហ្វុីលីពីនចេញពីដែនសមុទ្រដែលខ្លួនធ្លាប់នេសាទពីមុនមក ក្នុងនោះមានប្រជុំកោះ Scarbouough ជា ដើម។

ហ្វុីលីពីនក៏បានយកឈ្នះចិននៅក្នុងការ ប្តឹងឡើងទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិនាពេលកន្លងមកដោយតម្រូវឲ្យចិនចាកចេញពីតំបន់សមុទ្រហ្វុីលីពីន។ តែរយៈពេលកន្លងមកចិនបានធ្វើព្រងើយ មិនចាកចេញពីតំបន់នោះឡើយ ហើយ ថែមទាំងបញ្ជូនកម្លាំងជាច្រើនទៅកាន់ ទីនោះទៀតផង។

កន្លងមកចិនស្នើឲ្យជប៉ុនចាកចេញពី តំបន់សមុទ្រចិនភាគខាងត្បូងមិនត្រូវលូកដៃនោះឡើយអាចធ្វើឲ្យប៉ះពាលដលទំនាក់ ទំនងប្រទេសទាំង២។ ចិននិងជប៉ុនពេលនេះកំពុងតែមានវិវាទនៅដែនសមុទ្រភាគខាងកើតជុំវិញប្រជុំកោះសែនកាគូ។ នៅពេលនេះជប៉ុនបានដាក់មីស៊ីលជាច្រើននៅលើកោះជុំវិញនោះក្នុងគោលដៅការពារ ដែនអធិបតេយ្យរបស់ខ្លួន៕

ប្រភព ៖ nokorwatnews

  • ប្រទេសចិនគំរាមកំហែងថានឹងប្រើហិង្សាជាមួយប្រទេសជប៉ុនស្តីពីសមុទ្រចិនខាងត្បូង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: