គួរឲ្យអនិច្ចារ! រឿងរ៉ាវដ៏កម្សត់របស់ក្រុមគ្រួសារចោរប្លន់ទូរស័ព្ទ ដែលបាញ់សម្លាប់ខ្លួនឯង ត្រូវបានទម្លាយ, ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគដល់ប្រពន្ធជនល្មើស

(ភ្នំពេញ)៖ ប្រពន្ធជនល្មើសដែលជាចោរប្លន់ទូរស័ព្ទ ហើយគិតខ្លីបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួល កាលពីព្រឹកថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ បានបើកកកាយនូវរឿងរ៉ាវ ដ៏លំបាកដែលនាង និងប្តីរបស់នាងបានឆ្លងកាត់ មុននឹងស្វាមីរបស់នាង បានសម្រេចចិត្តធ្វើចោរប្លន់ទូរស័ព្ទ រហូតដល់ស្លាប់បែបនេះ។

តាមការបំភ្លឺរបស់ភរិយាជនល្មើសបានរៀបរាប់ថា នាងមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ហើយទៅធ្វើការនៅក្លឹបស្នូឃ័រ ខេត្តសៀមរាប បានជួបជាមួយបុរសឈ្មោះ ហេង សុខមាន ជាបុគ្គលិកក្រុមហ៊ុន metfone និងបានរៀបការគ្នាជាប្តីប្រពន្ធ ក្នុងឆ្នាំ២០១១ នៅស្រុកកំណើតរួចត្រឡប់ទៅធ្វើការនៅខេត្តសៀមរាបវិញដដែល ក្រោយមកប្តីខ្នាងឲ្យនាងឈប់ធ្វើការ ដោយគាត់ជាអ្នករាប់រងជីវភាពទាំងស្រុង។

ស្ត្រីរូបនេះបានឲ្យដឹងទៀតថា «ប្តីខ្ញុំធ្វើការបាន160$ ក្នុង១ខែ ដោយគាត់ចេះចិន អង់គ្លេស និង IT ច្បាស់។ គាត់បានសុំក្រុមហ៊ុនឡើងប្រាក់ខែ តែក្រុមហ៊ុនមិនព្រមឡើងឲ្យ ថែមទាំងកាត់ប្រាក់ហូបប្រចាំថ្ងៃ និងថ្លៃសាំងទៀត ប្តីខ្ញុំក៏បានលាឈប់ កាលនោះគ្រួសារខ្ញុំបានខ្ចីលុយធនាគារ១០០០ដុល្លារ ដើម្បីទិញម៉ូតូ ដោយយកប្លង់ដីម្តាយនាងខ្ញុំនៅពោធិ៍សាត់ ដាក់បញ្ចាំ តែក្រោយមកម៉ូតូនោះត្រូវចោរលួចបាត់។ បន្ទាប់មកប្តីខ្ញុំបានដាក់ពាក្យធ្វើការគ្រប់ទីកន្លែងក្នុងខេត្ត តែគ្មានអ្នកណាទទួល រហូតបានជាប់ការងារជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋាននិងផ្ទះសំណាក់ក្នុងខេត្តមណ្ឌលគីរី ។ ឯខ្ញុំក៏បានទៅធ្វើការជាមួយគ្នា ពេលនោះពួកខ្ញុំខិតខំសន្សំប្រាក់ធីបដែលភ្ញៀវ ឲ្យរហូតសងបំណុលធនាគាររួច និងសល់លុយមួយចំនួន ពួកខ្ញុំក៏បានខ្ចីលុយធនាគារ ៥០០០ដុល្លារបន្ថែមទៀត ដើម្បីបើកហាងហូបចុកខ្លួនឯង តែក៏ត្រូវខាតបង់អស់គិតជាទឹកប្រាក់ប្រហែល ៣មឺុនដុល្លារ»

ភរិយាជនល្មើសបានឲ្យដឹងទៀតថា ក្រោយមកពួកគេបានត្រលប់មកខេត្តសៀមរាបវិញ ប្តីនាងបានម៉ៅការសំណង់ពីក្រុមហ៊ុនចិនមួយ តែថៅកែចិនបើកលុយឲ្យមិនគ្រប់ ពួកគេក៏បានខ្ចីលុយធនាគារម្តងទៀតចំនួន ៣៥០០ដុល្លារ ដើម្បីបើកឲ្យថ្លៃកម្មករ។ ហើយប្តីនាងបានទៅទទួលម៉ៅការសំណង់មួយកន្លែងទៀតនៅខេត្តកោះកុង។ ក្រោយចប់គម្រោងនៅកោះកុង ប្តីនាងក៏បានទៅរកម៉ៅការនៅសំណង់វារីអគ្គីសនី ខេត្តស្ទឹងត្រែង តែពេលទៅដល់ប្តីនាង បានធ្លាក់ខ្លួនឈឺជាទម្ងន់ គឺជំងឺឈាមសស៊ីឈាមក្រហម ពេលនោះនាងបានខ្ចីលុយធនាគារម្តងទៀតដើម្បីមើលជម្ងឺប្តី ហើយបានមកនៅភ្នំពេញដោយស្នាក់នៅផ្ទះមីងពូ ក្នុងខណ្ឌព្រែកព្នៅ ក្រោយមកចេញទៅនៅផ្ទះជួល១ខែ៤០ដុល្លារ។

ស្ត្រីដដែលបានបញ្ជាក់ទៀតថា «ប្តីខ្ញុំបានប្រាប់ថាគាត់បានទទួលម៉ៅការសំណង់ ជាមួយក្រុមហ៊ុនចិននៅអូឡាំពិក ហើយគាត់តែងតែចេញទៅធ្វើការរៀងរាល់ព្រឹក និងត្រលប់មកផ្ទះវិញរាល់ល្ងាច មិនដែលដាច់យប់ទេ។ ពួកខ្ញុំមានម៉ូតូ១រឿងម៉ាកស្មាស់ សេរីឆ្នាំ២០១២ ក៏បានយកទៅបញ្ចាំ៦០០ ដុល្លារ ដើម្បីបង់ការប្រាក់ និងឲ្យថ្លៃឈ្នួលផ្ទះអស់ដែរ។ ក្រោយពេលបញ្ចាំម៉ូតូបានប៉ុន្មានថ្ងៃ ប្តីខ្ញុំបានជិះម៉ូតូចាស់មួយគ្រឿងមកផ្ទះដោយប្រាប់ថាខ្ចីគេ។ នៅថ្ងៃទី ១៨ ខែសីហា ២០១៦ ប្តីខ្ញុំបានឲ្យលុយមកខ្ញុំ២០០ ដុល្លារសម្រាប់បង់ថ្លៃផ្ទះ និងសងការប្រាក់គេ ដោយប្រាប់ថាជាលុយប្រាក់ខែ យប់ហ្នឹងប្តីខ្ញុំចេះតែនិយាយប្លែកៗ ដោយប្រាប់ឲ្យខ្ញុំឱបគាត់ឲ្យណែន ហើយសួរខ្ញុំថាបើអត់ពីបងទៅតើអូនចិញ្ចឹមកូនរស់ទេ រួចហើយយកកូនមកដាក់លើដើមទ្រូងនិយាយផ្តាំកូនថា បើអត់ពីប៉ាទៅកូនត្រូវរកមនុស្សណាដែលល្អរស់នៅជាមួយគេ»

ភរិយាជនល្មើសបានរៀបរាប់ទៀតថា លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង៦៖០០នាទី នាងខ្ញុំបានលឺសំឡេងគោះទ្វារនិងស្រែកខ្លាំងៗ នាងខ្ញុំចង់ទៅបើកផ្ទះ តែប្តីខ្ញុំចេះតែអោបខ្ញុំជាប់ និងប្រាប់ខ្ញុំកុំឲ្យបើកទ្វារទាំងខ្លួនញ័រចំប្រប់ ហើយបាននិយាយថាថ្ងៃនេះជាថ្ងៃអង្សាបងហើយ ពេលនាងខ្ញុំមិនបានចាប់អារម្មណ៍សម្តីគាត់ ដោយប្រឹងផ្ទៀងស្តាប់សម្លេងនៅខាងក្រៅ កំពុងតែស្តាប់ ស្រាប់តែលឺសូរសំឡេងកាំភ្លើងមួយគ្រាប់ ភ្លាមនោះនាងខ្ញុំបានងាកទៅរកប្តី តែមិនឃើញ ខ្ញុំក៏ដើរចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញប្តីខ្ញុំដួលស្លាប់ឈាមជោគជាំក្នុងបន្ទប់ទឹកបាត់ទៅហើយ ដោយក្តីតក់ស្លុតនាងខ្ញុំក៏បានដួលទៅលើដី ហើយប្រឹងលូនទៅបើកទ្វារឲ្យគេជួយ ក៏ឃើញសមត្ថកិច្ចសម្រុកចូលទៅមើលក្នុងបន្ទប់។

ស្ត្រីដដែលបានបញ្ជាក់ទៀតថា «នាងខ្ញុំពិតជាមិនដែលដឹងសោះថា ប្តីខ្ញុំជាចោរ ហើយក៏មិនដែលដឹងថាគាត់មានកាំភ្លើងដែរ នេះបើខ្ញុំដឹងម្ល៉េះខ្ញុំហាមគាត់មិនឲ្យជ្រុលខ្លួនធ្វើរឿងទុច្ចរិតអញ្ចឹងទេ ហើយខ្ញុំក៏មិនក្លាយជាស្រីមេម៉ាយដូច្នេះដែរ។ ម្យ៉ាងខ្លួនជាស្រី ម៉្យាងកូននៅក្មេងខ្ចីសុទ្ធតែស្រីដល់ទៅ៣នាក់ ម៉្យាងជំពាក់បំណុលគេ»

ឃើញដូច្នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តអាណិតអាសូរប្អូនស្រី ក៏បានជួយឧបត្ថម្ភថវិកា ៥លានរៀល អង្ករ៤ការ៉ុង ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស ទឺកត្រីៗ២យួរ ទឹកស៊ីអ៊ីវ២យួរ ជូនដល់ប្អូនស្រីដើម្បីជាទុនក្នុងការដោះស្រាយជីវភាពបន្តទៅមុខ៕

ប្រភព៖ Fresh News

  • គួរឲ្យអនិច្ចារ! រឿងរ៉ាវដ៏កម្សត់របស់ក្រុមគ្រួសារចោរប្លន់ទូរស័ព្ទ ដែលបាញ់សម្លាប់ខ្លួនឯង ត្រូវបានទម្លាយ, ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគដល់ប្រពន្ធជនល្មើស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: