ទីបំផុតរុស្ស៊ីព្រមចល័ត យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកចេញពីអ៊ីរ៉ង់ ក្រោយទទួលរងការរិះគន់ធ្ងន់ៗពីអន្តរជាតិ

(មូស្គូ)៖ ប្រទេសរុស្ស៊ី បានសម្រេចចិត្តដកយន្តហោះចម្បាំងទាំងអស់របស់ខ្លួន ចេញពីមូលដ្ឋានទ័ព អាកាស Hamadan របស់ប្រទេសអ៊ីរ៉ង់ហើយ ដោយពីដំបូងទីក្រុងមូស្គូ បានអះអាងថាខ្លួនមានគំរោង ប្រើប្រាស់វាដើម្បីវាយប្រហារមូលដ្ឋាននៃពួក ISIS នៅក្នុងទឹកដីស៊ីរី។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។

អ្នកពាក្យនាំក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបញ្ជាក់នៅថ្ងៃចន្ទនេះទៀតថា «កាលពីពេលថ្មីនេះ យន្តហោះចម្បាំងទាំងអស់ របស់កងកម្លាំងទ័ពអាកាស នឹងត្រូវយកទៅបំពេញ ប្រតិបត្តិការតែពីក្នុងដែនអធិបតេយ្យ របស់សហព័ន្ធរុស្ស៊ីតែប៉ុណ្ណោះ។ ការប្រើប្រាស់មូលដ្ឋានទ័ពអាកាស ដោយយន្តហោះសង្គ្រាមរុស្ស៊ី នឹងត្រូវធ្វើឡើងដោយយោងទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ជាមួយនឹង ប្រទេសអ៊ីរ៉ង់ ដោយផ្អែកលើទិដ្ឋភាពជាក់ស្តែង នៃស្ថានភាពនៅក្នុងប្រទេសស៊ីរី»។

គួរបញ្ជាក់ថា យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែករុស្ស៊ី បានទៅដល់ប្រទេសអ៊ីរ៉ង់តាំងពីថ្ងៃទី១៦ ខែកក្កដា មកម្ល៉េះ ដើម្បីបំពេញប្រតិបត្តិការរយៈពេលបីថ្ងៃ ក្នុងការកម្ចាត់មូលដ្ឋានសំខាន់ៗរបស់ពួក ISIS ក្នុងទឹកដីស៊ីរី ប៉ុន្តែវាត្រូវបានប្រព្រឹត្តទាំងទទួលរងការរិះគន់ពីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដោយបានចោទថាទង្វើរបស់រុស្ស៊ី គឺជាការរំលោភទៅនឹង ទណ្ឌកម្មរបស់អន្តរជាតិចំពោះប្រទេសអ៊ីរ៉ង់៕

ទីបំផុតរុស្ស៊ីព្រមចល័ត យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកចេញពីអ៊ីរ៉ង់ ក្រោយទទួលរងការរិះគន់ធ្ងន់ៗពីអន្តរជាតិ ទីបំផុតរុស្ស៊ីព្រមចល័ត យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកចេញពីអ៊ីរ៉ង់ ក្រោយទទួលរងការរិះគន់ធ្ងន់ៗពីអន្តរជាតិ

ប្រភព៖ Fresh News

  • ទីបំផុតរុស្ស៊ីព្រមចល័ត យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកចេញពីអ៊ីរ៉ង់ ក្រោយទទួលរងការរិះគន់ធ្ងន់ៗពីអន្តរជាតិ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: