ព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានចំនួន១,៣០៧នាក់ និពន្ធដោយ : ថ្មីៗ       August-23-2016, 12:46 pm         353

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានចំនួន១,៣០៧នាក់រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡាបេក្ខជនអវត្តមានសម្រាប់ការ​ប្រឡងបាក់ឌុប នៅព្រឹក​ថ្ងៃទី២នេះ មានចំនួន​ ១,៣០៧ នាក់ កើន​ឡើង​ចំនួន​ ១០០ នាក់ ធៀប​នឹង​ថ្ងៃទី១ ដែល​មាន​ចំនួន​ ១,២០៧ នាក់។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា។

ប្រភពដដែល ក៏បាន​ឲ្យ​ដឹង​ដែរថា បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​នៅក្នុងពេល​ប្រឡង​សម្រាប់​ព្រឹក​ថ្ងៃទី​២ នេះ មាន​ចំនួន​២៤នាក់​។

ដំណើរការសំណេរបានបន្តប្រព្រឹត្តទៅដោយរលូនល្អ។ នេះជា​បញ្ជាក់​របស់​ក្រសួងអប់រំ ដែល​អះអាង​បន្តថា គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច  ខណៈបេក្ខជនបន្តគោរពបទប្បញ្ញត្តិនៃការប្រឡងបានល្អ មានភាពជឿជាក់ និងខិតខំធ្វើកិច្ចការបានច្រើន។ ជាមួយគ្នានោះ ក៏មានការចូលរួម​យ៉ាងសកម្ម ពីអាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្ត មកពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) បាន​រៀប​ចំ​នៅ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦​នេះ​។ ទាំង​ថ្នាក់​វិ​ទ្យ​សាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង ៧​វិញ្ញាសា​ដូចគ្នា​។​  បេក្ខជនជាង៩ម៉ឺននាក់ ដែល​ចូលរួមប្រឡងបាក់ឌុបសម្រាប់​ឆ្នាំ​សិក្សា២០១៥-២០១៦នេះ បាន​បញ្ចប់​វិញ្ញាសាសរសេរចំនួន​៦មុខវិជ្ជាហើយ។ បេក្ខជនម្នាក់ៗ នៅសល់មួយមុខវិទ្យាទៀត ដែល​ត្រូវប្រឡងបញ្ចប់​នៅរសៀល​នេះ។ សម្រាប់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ​ត្រូវ​ប្រឡង​វិញ្ញាសា​ភាសា​ខ្មែរ ដែល​មាន​រយៈពេល​ប្រឡង ​២​ម៉ោង​កន្លះ​។​ ​ដោយឡែក​បេក្ខជន​ថ្នាក់វិទ្យាសាស្ត្រ​សង្គម នឹង​ប្រឡង​​វិញ្ញាសា គណិតវិទ្យា ដែលមាន​រយៈពេល​២​ម៉ោង​កន្លះ​ដូច​គ្នា​៕