តារាស្រីល្បីៗ ទាំង៣ នាង Kimberly នាង Yaya នាង Chalida នៅតែមិនអាចជួបគ្នាបាន ក្នុងថ្ងៃកំណើតមិត្តសម្លាញ់ នាង​ Margie

ថៃ៖ កំពូលតារាស្រីថៃ ទាំងបួនដួង ដែលជាគ្រាប់ពេជ្រ សម្រាប់ប៉ុស្តិ៍ទូរទស្សន៍លេខ៣ នាង Yaya នាង Margie នាង Mint Chalida និងនាង Kimberly គឺនៅតែមិនអាចត្រឡប់មកជួបជុំ និងត្រូវរ៉ូវគ្នា ដូចអ្វីដែលអ្នកគាំទ្របានសង្ឃឹមនោះឡើយ។ ជាក់ស្តែងដូចជាថ្ងៃខួបកំណើតរបស់នាងកាលម្សិលមិញ គឺអវត្តមានតារាស្រីម្នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលកាលពីមុនពួកគេសុទ្ធតែជាមិត្តសម្លាញ់ស្លាប់រស់នឹងគ្នា។

ចំពោះនាង Margie បានធ្វើខួបកំណើតយ៉ាងសាមញ្ញមួយ ដែលហៅតែមិត្តភក្តិជិតស្និទ្ធតែប៉ុន្មាននាក់តែប៉ុណ្ណោះ។ ហើយនៅពិធីរបស់នាងដែរ គឺដូចក្នុងDisney Landពិតៗ ដែលរៀបចំជាមួយនឹងប៉េងប៉ោងចម្រុះពណ៌ និងជាពិសេសទៀតនោះ អ្នកចូលរួមទាំងអស់ ក៏បានតែងខ្លួន ជាតុក្តតាMicky ជាមួយនឹងការពាក់បូ យ៉ាងស្រស់ស្អាតផងដែរ។

ទោះបីទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់នាង Margie សប្បាយរីករាយយ៉ាងណា ក៏នាង នៅខ្វះមិត្តសម្លាញ់ម្នាក់ទៀតផងដែរ គឺ Kimberly ដែលនាងពិតជាចង់ឲ្យមិត្តម្នាក់នេះ មកចូលរួមខ្លាំងណាស់។

យ៉ាងណាមិញ នាងKimberly បានត្រឹមជូនពរនាង Margie ពីចំងាយតែប៉ុណ្ណោះ តាមរយៈបណ្តាញសង្គមអ៊ិនស្តាក្រាម ជាមួយនឹងការបង្ហោះរូបថតស្និទ្ធស្នាលជាមួយគ្នាមួយសន្លឹក៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Kimberly និងនាង Yaya បានបង្ហាញរូបថតជាច្រើនសន្លឹក ជាមួយនឹងកាយវិការផ្អែមល្ហែមដាក់គ្នា ក្នុងនាមជាមិត្តសម្លាញ់។

មិត្តភាពរវាង តារាសម្តែងស្រីថៃដ៏ល្បីទាំងពីរដួង Kimmy Kimberly និង នាង Yaya គឺកាន់តែស្និទ្ធស្នាលគ្នា ពីមួយថ្ងៃទៅមួយ ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។

ចំពោះនាង Kimmy និងនាងYaya តែងតែ បង្កើនចំណងមិត្តភាពរវាងគ្នា ទៅវិញទៅមក ហើយពួកគេ ក៏តែងដើរកំសាន្តជាមួយគ្នាជារឿយៗផងដែរ។ មិនតែប៉ុណ្ណោះ កាលពិធីបុណ្យចូលឆ្នាំថ្មី ពួកគេទាំងពីរនាក់ ក៏បានលំហែកាយ នៅឯប្រទេសបារាំង យ៉ាងរីករាយផងដែរ។

ទិដ្ឋភាពដ៏ស្រស់ស្រាយ របស់នាង Kimmy និងនាង Yaya បានធ្វើឲ្យអ្នកគាំទ្រ រឹតតែសប្បាយចិត្ត ពេលឃើញពួកគេចេះស្រឡាញ់គ្នា ជាមិត្តភក្តិល្អ តាំងពីដើម រហូតដល់បច្ចុប្បន្នបែបនេះ។

យ៉ាងណាមិញ ប្រហែលជាប្រិយមិត្តភាគច្រើន មិនសូវបានឃើញ នូវរូបថតស្និទ្ធស្នាល រវាងតារាស្រីថៃទាំងពីរនាក់នេះទេ ថាគួរឲ្យស្រឡាញ់យ៉ាងណានោះ។

តោះកុំឲ្យរង់ចាំយូរ មើលរូបថតស្និទ្ធស្នាលកម្របានឃើញ របស់នាង Yaya និងនាងKimmy ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload