ម៉េច​បាន​ Joe Hart មិន​មែន​ជា​ជម្រើស​របស់​ Pep Guardiola តើ​អ្នក​ចាំទី​បែប​ណា​ទើប​ជា​ជម្រើស​គាត់​ ?

យើងឃើញថាតាំងពីលោក Pep Guardiola មកដឹកនាំក្លឹប Man City បានធ្វើឲ្យអ្នកចាំទីដ៏ឆ្នើមរបស់អង់គ្លេសគឺកីឡាករ Joe Hart ដែលធ្លាប់ជាជម្រើសទី១របស់ក្លឹបនេះនាពេលកន្លងមកបែរជាត្រូវអង្គុយនៅកៅអីបម្រុងទៅវិញ ដែលធ្វើអ្នកចាំទីរូបនេះមានគម្រោងចាកចេញពីក្លឹបទៀតផង ។

ម៉េច​បាន​ Joe Hart មិន​មែន​ជា​ជម្រើស​របស់​ Pep Guardiola តើ​អ្នក​ចាំទី​បែប​ណា​ទើប​ជា​ជម្រើស​គាត់​ ?

យ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះសារព័ត៌មានមួយចំនួនក៏ចាប់ផ្ដើមធ្វើការប្រៀបធៀបអំពីសមត្ថភាពអ្នកចាំទីកន្លងមកដែលលោក Pep Guardiola ដាក់ជម្រើសដំបូងពេលនៅ Barcelona និង Bayern Munich គឺកីឡាករ Victor Valdes និង Manuel Neuer ថាមានអ្វីខុសប្លែកពី Joe Hart ។

ម៉េច​បាន​ Joe Hart មិន​មែន​ជា​ជម្រើស​របស់​ Pep Guardiola តើ​អ្នក​ចាំទី​បែប​ណា​ទើប​ជា​ជម្រើស​គាត់​ ?

តាមការប្រៀបស្ថិតិកន្លងមកឃើញថា Valdes និង Neuer មានភាពខុសប្លែកជាមួយ Joe Hart ដោយសារពួកគេមានសមត្ថភាពលេងបាល់នៅកៀកទីដោយមានភាពជឿជាក់ច្រើនដែលធ្វើឲ្យស្ថិតិនៃការបញ្ជូនបាល់ពួកគេជោគជ័យខ្ពស់ ហើយជាទូទៅការលេងបែបនេះគឺអាចជួយបំបែកកម្លាំងគូប្រកួតបានផងដែរ ដោយឡែកបើនិយាយពី Joe Hart ជាទូទៅគេចូលចិត្តលេងបាល់បំប្លោងច្រើនជាង ដូចនេះស្ថិតិបញ្ជូនបាល់ទៅកាន់មិត្តរួមក្រុមជោគជ័យមានចំនួនតិចជាង ។

សូមបញ្ជាក់ថាបច្ចុប្បន្នលោក Pep Gaurdiola ត្រូវបានគេដឹងថាជិតទិញបានអ្នកចាំទីដ៏ល្អរបស់ Barcelona គឺកីឡាករ Claudio Bravo ក្នុងតម្លៃផ្ទេរប្រមាណជា១៦លានផោន ។ សម្រាប់កីឡាករ Bravo ត្រូវគេដឹងថាសាកសមជាជម្រើសដែល Pep ចង់បានព្រោះស្ថិតិបញ្ជូនបាល់របស់គេនៅ Barcelona គឺជោគជ័យ៨០% ហើយគេអាចលេងបាល់កៀកទីនឹងឆ្ងាយសុទ្ធតែល្អ ។

ម៉េច​បាន​ Joe Hart មិន​មែន​ជា​ជម្រើស​របស់​ Pep Guardiola តើ​អ្នក​ចាំទី​បែប​ណា​ទើប​ជា​ជម្រើស​គាត់​ ?

ប្រភព ៖

  • ម៉េច​បាន​ Joe Hart មិន​មែន​ជា​ជម្រើស​របស់​ Pep Guardiola តើ​អ្នក​ចាំទី​បែប​ណា​ទើប​ជា​ជម្រើស​គាត់​ ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:កីឡា
Tags: