រយៈពេលខ្លីសោះ ក្រុមចម្រៀង «Black Pink» ទទួលការគាំទ្រយ៉ាងខ្លាំង

6 Videos


បន្ទាប់ពីបង្ហាញវត្តមាន ក៏ដូចចេញជាបទចម្រៀងមិនបានរយៈពេលប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះក្រុមចម្រៀងថ្មី «Black Pink» របស់ផលិតកម្ម YG បានជាប់ជាក្រុមតារាចម្រៀងយុវ័យលេខ ១ នៅក្នុងតារាងនៃការប្រគុំតន្ត្រី «Inkigayo» របស់ទូរទស្សន៍ SBS ។

រយៈពេលខ្លីសោះ ក្រុមចម្រៀង «Black Pink» ទទួលការគាំទ្រយ៉ាងខ្លាំង

នេះជារឿងនឹកស្មានមិនដល់មួយដែលក្រុមចម្រៀង Black Pink បានបំបែកកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួនត្រឹមតែរយៈពេល ១៣ ថ្ងៃក៏បានក្លាយជាក្រុមចម្រៀងយុវវ័យលេខ ១ ក្នុងតារាងប្រគុំតន្ត្រី «Inkigayo» ដោយបានចូលខ្លួនជំនួសតំណែងក្រុម MissA ដែលធ្លាប់ជាប់ឈ្មោះលេខ ១ លើតារាងនេះបន្ទាប់ពីបង្ហាញខ្លួនរយៈពេល ២២ ថ្ងៃ ។

រយៈពេលខ្លីសោះ ក្រុមចម្រៀង «Black Pink» ទទួលការគាំទ្រយ៉ាងខ្លាំង

គួរបញ្ជាក់ដែរថា បទចម្រៀង ២ បទរបស់ ក្រុមចម្រៀង Black Pink គឺបទ «Whistle» និង «BOOMBAYAH» កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ហើយដោយឡែកបទ «Whistle» គឺជាបទចម្រៀងមួយបទដែលឈរលើដំដាប់កំពូលនៃតារាងចម្រៀងរបស់កូរ៉េខាងត្បូងផងដែរ ៕

( ប្រភព ៖ កូរ៉េប៊ូ ) កុសល

រយៈពេលខ្លីសោះ ក្រុមចម្រៀង «Black Pink» ទទួលការគាំទ្រយ៉ាងខ្លាំង