​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ…

រាជធានី​ភ្នំពេញ ​៖ នាង​កម្ម​ការិ​នី​រោងចក្រ​កាត់ដេរ​ម្នាក់ ដែល​មាន​គូ​ដណ្ដឹង​នឹង​ត្រូវ​ចូល​រោងការ​នៅ​ក្នុង​​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ គឺ​​​សល់​តែ​រយៈពេល​៥​ខែ​​ទៀត​ប៉ុណ្ណោះ ស្រាប់តែ​ពេល​នេះ​ នាង​បាន​បាត់​ខ្លួន​ ជា​ហេតុ​​ធ្វើ​ឱ្យ​​ឪពុក​ម្ដាយ រួម​និង​យុវជន​​​​ជា​គូ​ដណ្ដឹង​កំពុង​មាន​ការ​ព្រួយបារម្ភជា​​ខ្លាំង និង​បាន​នាំ​គ្នា​កាន់​រូបថត​ជា​ច្រើន​​សន្លឹក​តាម​រកនាង ​និង​ទៅ​ដាក់​ពាក្យបណ្ដឹង​សុំ​​​​ឱ្យ​ខាង​នគរ​បាល​ប៉ុស្ដិ៍​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរាការ​គម​ន៍​​ស្វែងរក កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា ​ព្រោះ​នាង​ធ្វើការ​​រោងចក្រ​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រខាងលើនោះ ។

នាង​ក្រមុំ​​​បាត់​ខ្លួន​នោះ ឈ្មោះ​ចាន់ ស្រី​ម៉ុ​ច ហៅ​ស្រី​ណុ​ច អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ នាង​គឺជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស៊ី​ន ហាវ ​មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​ធ្នង់ ហៅ​ភូមិ​ព្នៅ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​មាន​ម្ដាយ​ឈ្មោះប៉ោង សុខ​លី អាយុ​៤២​ឆ្នាំ​ ជា​កសិករ ​និង​ឪពុក​ឈ្មោះ ឃុន រិ​ន អាយុ​៥១​ឆ្នាំ ជា​កសិករ ចំណែក​គូ​ដណ្ដឹង​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ​។

ស្ត្រី​ជា​ម្ដាយ​បាន​​រៀបរាប់​ថា ជា​រៀងរាល់ថ្ងៃ ​កូនស្រី​របស់​គាត់​ម្នាក់​នេះ បាន​ជិះ​រថយន្ត​ដាក់​ខែទៅ​ធ្វើការ​រោងចក្រ ហើយ​ក្រោយ​ពេល​ចេញពី​ធ្វើការ​វេលា​ម៉ោង​៤​រសៀល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ហើយ មិន​ដែល​បាត់​ម្ដងណា​ឡើយ ។ ដោយឡែក ​កាលពី​វេលា​ព្រឹកថ្ងៃ​ទី​២២ ​សីហា កូនស្រី​គាត់​មិនបាន​ជិះ​រថយន្ត​ដូច​រាល់​ដងនោះ​ទេ ។ ​នាង​ត្រូវ​បានកូន​ប្រុស​របស់​គាត់​ម្នាក់​​ទៀតជិះ​ម៉ូតូ​១​គ្រឿង​​ជូន​ទៅ​ ។

​លុះពេល​ដឹក​ទៅ​ដល់​រោងចក្របាន​ដាក់​នាង​ចុះ​ ហើយ​បងប្រុស​បន្តដំណើរ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ផ្សេង រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល កូនប្រុស​គាត់​ដែល​ដឹក​ប្អូន​ទៅ​កាលពី​ព្រឹក​នោះ បាន​ត្រ​​​ឡប់​ទៅ​ដល់​ផ្ទះតែ​ម្នាក់ឯង ។ ចំណែក​កូនស្រី​ខាងលើ​ បាន​បាត់​មិនឃើញ​ ។

​ពេល​នោះ​ គាត់​បាន​សួរ​ទៅ​កូនប្រុស​ថា ឯណា​ប្អូន​មិនឃើញ ហើយ​ត្រូវ​កូនប្រុស​គាត់​ឆ្លើយ​ថា ស្រី​ម៉ុ​ចធ្វើការ​ថែម​ម៉ោង​៦​ល្ងាច​ទើប​ចេញ ។ ខណៈនោះ​គាត់ ​ក៏​មិន​​​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​កើតឡើង​ដែរ ។ លុះ​ក្រោយមក ​ក៏​ស្រាប់តែ​បាត់​រហូត អ្នក​ភូមិ​ជាមួយ​គ្នា​​ដែល​ទៅ​ធ្វើការរោងចក្រ​នោះ​ដែរ​ បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​គ្រប់​ៗ​គ្នា បាត់​តែ​កូន​គាត់​ ទើបធ្វើ​ឲ្យ​គាត់​ និង​ក្រុម​គ្រួសារ ព្រមទាំង​គូ​ដណ្ដឹង​របស់​នាងមានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​បាន​ចេញ​តាម​រកទាំង​យប់ ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នាង​ក្រមុំ​កម្មការិនីដែល​បាត់​ខ្លួន​នោះ មាន​គូ​ដណ្ដឹង​ភ្ជាប់​រួច​​ហើយ នាង​ត្រូវចូល​រោងការនៅ​ក្នុង​អំឡុង​​ខែ​មករា ឆ្នាំ​២០១៧ ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់ម្ដាយ​នាង ហើយ​មិន​ទាន់​ដឹង​ថា​ នាងបាត់​ខ្លួន​ដោយ​សារ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​សង្ស័យ​ថា ​នាងដើរ​លេង​ជាមួយ​មិត្តភក្ដិ ដោយ​មិន​បាន​ប្រាប់​ឲ្យ​ម្ដាយ​​ដឹង ហើយដោយ​ខ្លាច​ម្ដាយ​ស្ដីបន្ទោស ទើប​មិន​ហ៊ានប្រាប់​បែប​នេះ ​។

​ក្រោយ​ពេល​ចាំ​​មើលផ្លូវ​ និង​ដើរ​រកស្ទើរ​ពេញ​មួយ​យប់មិន​​ឃើញ​នាង​បែប​នេះ ទើប​នៅវេលា​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា ឪពុក​ម្ដាយ រួម​ជាមួយ​គូ​ដណ្ដឹង បាន​កាន់​រូបថត​ជា​ច​កើនរ​ធ្វើ​ដំណើរ​ទៅ​កាន់ប៉ុស្ដិ៍សំរោង​ក្រោមដាក់​ពាក្យបណ្ដឹង និង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គមន៍ ស្វែងរក​កូនស្រី​ត្រឡប់​មក​វិញ​។

ស្ត្រី​ជា​ម្ដាយ​បាន​​និយាយ​ថា រូប​គាត់​ក៏​ដូច​ជា​គូ​ដណ្ដឹង​របស់​នាង មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ ពីសុវត្ថិភាព​​នាង មិនដឹង​ថា​ ការ​បាត់​​ខ្លួន​នោះ រស់​ឬ​ក៏​ស្លាប់​ និង​មាន​មូលហេតុ​អ្វី​នោះ​ទេ ។ មិនដឹង​ថា ​កូនស្រីមាន​សុខទុក្ខ​យ៉ាងណា​ឡើយ ហើយ​គាត​មិន​ខឹង​កូន​ទេ ។

ទោះ​កូន​ដើរ​លេង​​មិន​បាន​ប្រាប់​ក៏​ដោយ សូម​វិលត្រឡប់​មក​វិញ ម្ដាយ​មិន​ប្រកាន់ទោស​កំហុស​នោះ​ឡើយ​ ។ ​ម្យ៉ាងទៀត​ ប្រ​សិន​បងប្អូន​ណា​បានប្រទះ​ឃើញនាង​ដូច​មាននៅក្នុង​រូបថត សូម​ជួយ​ប្រាប់​​នាង​​ផង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ​អាណា​ព្យាបាល​របស់​ក្មេង​ស្រី​ក្រមុំ​​​មានវ័យ​ជិត​​​១៦ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ ​នៅ​ក្នុង​សង្កាត់​ងូ​រប្ញ​ស្សី ក្រុង​ក្រចេះ បាន​ ។​គិត​​មក​​ត្រឹម​​ថ្ងៃ​ទី​២ ឧសភា ២០១៦ គឺ​មាន​រយៈ​​ពេល​៣​ថ្ងៃ​​ហើយ ដែល​ក្រុម​គ្រួសារ​របស់​នារី​​​វ័យ​ក្មេង​ខាងលើ ​បាន​​កាន់​រូបថត ជា​ច្រើន​សន្លឹក​ធ្វើ​ពាក្យ​​បណ្តឹង​​ទៅ​សមត្ថកិច្ច​ពាក់​ព័​ន្ធ​ឱ្យ​​ជួយ​អន្តរា​គមន៍​រ​កកូន និង​ស្វះស្វែង​​ដើរ​រ​គ្រប់​ច្រកល្ហក តែ​​ពន្លឺ​នៃ​ការ​ទទួល​បាន ​នៅ​មិន​ទាន់​មាន​នៅឡើយ​នោះ​ទេ​ ។ 

បើ​តាម​នគរ​បាល​ឱ្យ​​ដឹង​​ថា ឱ​ពុក​ម្តាយ​របស់​ក្មេង​ស្រី​រូប​នេះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​ម​ក​ប៉ុស្តិ៍​ និង​ក្រុង ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​រក​នាង បន្ទាប់​ពី​នាង​បាន​បាត់​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​២​រសៀល​​ថ្ងៃ​ទី​៣០ មេ​សា​ កន្លងមក ។

បុរស​ឈ្មោះ​សុខ ហឿ​ន អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ប្ញ​​ស្សី ក្រុង​ក្រចេះ ត្រូវ​ជា​ឱ​ពុក​របស់​ក្មេង​ស្រី ​ដែល​បាត់​ខ្លួន​បាន​​រៀបរាប់​ថា កូនស្រី​របស់​គាត់ ​ដែល​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នេះ ជា​កូនស្រី​ពៅ​ ក្នុង​ចំណោម​បង​ប្អួ​ន​៥​នាក់ ស្រី​៣ ប្រុស​២ ​។ បុរស​​ជាឪពុក​បាន​អះអាង​ថា គាត់​មិន​បាន​​ប្រើ​ពាក្យ​ធំ​​តូច​ ដាក់​កូនស្រី​របស់​គាត់​​ទេ ទាំង​មុន​និង​ថ្ងៃ​នាង​បាត់​ខ្លួន​នោះ ​។ ហើយ​គាត់​​ក៏​មិន​ជឿ​​ថា​ ការ​បាត់​ខ្លួន​របស់​កូន​ស្រី​គាត់ អាច​ផ្តើ​ម​ចេញពី​ទំនាក់ទំនង​ស្នេហា​ណាមួយ​​ដែរ ដោយ​គាត់​ពិនិត្យ​ឃើញ​ថា កូនស្រី​គាត់​មាន​វ័យក្មេង​ខ្ចី​ពេក​ ។

តែបើ​តាម​ប្រភព​​ខ្លះ​​​បង្ហើប​ថា កន្លង​មក ​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​តែង​តែ​និយាយ​ទូរស័ព្ទ​ជា​ញឹក​ញាប់ ​។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ ថ្ងៃ​ទី​៣០ មេ​សា ជា​ថ្ងៃ​ដែល​នាង​បាត់​ខ្លួន គេ​បានឃើញ​រូប​នាង​ពាក់​ម៉ាស់​​បិទមុខ ក្នុង​​អាកប្បកិរិយា​​ចង់​គេច​មុខ តែ​មិន​មាន​នរ​ណា​ចាប់​អារម្មណ៍​នោះ​ទេ ​លុះ​នាង​បាត់​ខ្លួន ​ទើប​​មានការ​ភ្ញាក់​ផ្អើល​ឡើង​ ។

លោក​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ប្ញ​ស្សី លោក ភិន ម៉ុ​ល បាន​ឱ្យ​​ដឹង​ថា រហូត​មក​ទល់​និង​ពេល​នេះ កម្លាំង​នគរបាល ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​នាង តែ​យ៉ាងណា​រហូត​មក​ទល់​និង​ពេល​នេះ គឺ​នៅ​មិន​ទាន់​មាន​ពន្លឺ​ណាមួយ​នៅ​ឡើយ​​ទេ​ ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...

​ទៅណាបាត់​ហើយ កូនស្រី​មាស​​ម្តាយ...