សម្តេច ហ៊ុន សែន ប្រកាសកសាងផ្លូវ និងស្ពាន នៅតំបន់អារ៉ែង ដើម្បីទាក់ទាញភ្ញៀវទេសចរ

ពីវេទិការស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កសាងផ្លូវ និងស្ពាន នៅតំបន់ទេសចរណ៍អារ៉ែង ប្រវែងជិត២០គីឡូម៉ែត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកតំបន់មួយនេះ។

ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន រៀបចំស្ថាបនាផ្លូវ និងស្ពាន នៅតំបន់ទេសអារ៉ែង ក្រោយពេលរដូវវស្សាកន្លងផុត។ ឆ្លើយតបនឹងសំណើរបស់កញ្ញា ធី សុវណ្ណថា នោះសម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖«ឆ្លើយតបសំណើនេះ ខ្ញុំនឹងដាក់ឲ្យកសាងផ្លូវ ស្ពាន ដើម្បីទាក់ទាញភ្ញៀវទេសចរមកតំបន់នេះ …។ ការសាងផ្លូវសម្រាប់ដឹកភ្ញៀវទេសចរ មិនមែនកសាងផ្លូវដើម្បីដឹកឈើទេ»។

ប្រភព៖ ថ្មីៗ


Related Posts