បុរស​ម្នាក់​ផ្ទុះ​កំហឹង អារ​ដៃ​ខ្លួន​ឯង​រាល់​ថ្ងៃ តវ៉ា​ប្រឆាំង​នឹង​ប៉ូ​លិស ដែល​រំ​លោភ​ប្រពន្ធ​ខ្លួន​ក្នុង​គុក (វីដេអូ)


(រុស្ស៊ី)៖ បុរសជនជាតិរុស្ស៊ី អាយុ៤០ឆ្នាំម្នាក់ ឈ្មោះ Igor Gubanov បានសម្តែងការខឹងសម្បារជាខ្លាំង ហើយធ្វើការប្រឆាំងតវ៉ា នឹងក្រុមប៉ូលិសដោយយករណាអារដៃរៀងរាល់ថ្ងៃ ដើម្បីឲ្យគេព្រមទទួលយកថា ប្រពន្ធខ្លួនពិតជាត្រូវបានប៉ូលិស ចាប់រំលោភ មែន ខណៈដែលពួកគេត្រូវឃុំឃាំង ក្នុងពន្ធនាគារ។

ពិតជាស្រៀវណាស់ នៅពេលដែល Igor Gubanov យករណាអារចុងម្រាមដៃពីរ ដើម្បីឲ្យក្រុមប៉ូលិសទទួលស្គាល់កំហុសថា ប្រពន្ធខ្លួនពិតជាត្រូវបានគេរំលោភមែន ហើយចង់ឲ្យមានការបង្ហាញ វីដេអូជាភស្តុ តាង នៅថ្ងៃដែលខ្លួន និងប្រពន្ធជាប់ឃុំនៅក្នុងគុកនោះ ប៉ុន្តែទោះយ៉ាងណាប៉ូលិស មិនបានសហការធ្វើតាមឡើយ ដោយគ្រាន់តែបង្ហាញពីវីដេអូ កំឡុងពេលចោទសួរប៉ុណ្ណោះ។

Alexandr Dudik អ្នកនាំពាក្យនាយកដ្ឋានប៉ូលិស នៅ Magnitogorsk និយាយថា គ្មានភស្តុតាងបញ្ជាក់ថា ស្ត្រីជាប្រពន្ធ Igor Gubanov ត្រូវបានគេចាប់ រំលោភទេ តែ Gubanov នៅតែជឿថាប៉ូលិសលាក់ពីរឿងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃត្រូវចាប់ខ្លួន Gubanov និងប្រពន្ធជាប់ចោទ ពីបទផឹកគ្រឿងស្រវឹង ហើយប្រព្រឹត្តមិនសមរម្យ នៅទីសាធារណៈ ហើយត្រូវប៉ូលិសចាប់ខ្លួនឃុំនៅគុកផ្សេងពីគ្នា ដែល Gubanov និយាយថា មានមន្ត្រីពីរនាក់ បានចូលទៅក្នុងគុកដាក់ប្រពន្ធ រួចវាយនិងរំលោភនាង៕

បុរស​ម្នាក់​ផ្ទុះ​កំហឹង អារ​ដៃ​ខ្លួន​ឯង​រាល់​ថ្ងៃ តវ៉ា​ប្រឆាំង​នឹង​ប៉ូ​លិស ដែល​រំ​លោភ​ប្រពន្ធ​ខ្លួន​ក្នុង​គុក (វីដេអូ)

Igor Gubanov showing his chopped finger
បុរស​ម្នាក់​ផ្ទុះ​កំហឹង អារ​ដៃ​ខ្លួន​ឯង​រាល់​ថ្ងៃ តវ៉ា​ប្រឆាំង​នឹង​ប៉ូ​លិស ដែល​រំ​លោភ​ប្រពន្ធ​ខ្លួន​ក្នុង​គុក (វីដេអូ)

Igor Gubanov says he will carry on until he gets justice
បុរស​ម្នាក់​ផ្ទុះ​កំហឹង អារ​ដៃ​ខ្លួន​ឯង​រាល់​ថ្ងៃ តវ៉ា​ប្រឆាំង​នឹង​ប៉ូ​លិស ដែល​រំ​លោភ​ប្រពន្ធ​ខ្លួន​ក្នុង​គុក (វីដេអូ)

Igor Gubanov showing his chopped finger
បុរស​ម្នាក់​ផ្ទុះ​កំហឹង អារ​ដៃ​ខ្លួន​ឯង​រាល់​ថ្ងៃ តវ៉ា​ប្រឆាំង​នឹង​ប៉ូ​លិស ដែល​រំ​លោភ​ប្រពន្ធ​ខ្លួន​ក្នុង​គុក (វីដេអូ)

Alexandr Dudik

ប្រភព៖ Mirror, khmertalking

  • បុរស​ម្នាក់​ផ្ទុះ​កំហឹង អារ​ដៃ​ខ្លួន​ឯង​រាល់​ថ្ងៃ តវ៉ា​ប្រឆាំង​នឹង​ប៉ូ​លិស ដែល​រំ​លោភ​ប្រពន្ធ​ខ្លួន​ក្នុង​គុក (វីដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: