ពេជ្រ សោភា សុខចិត្តស្លាប់ លើឆាកឲ្យតែបានច្រៀង

ភ្នំពេញ៖ តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេល ដោយទៅសម្ងំព្យាបាលជំងឺពេលនេះ នាងបានវិលត្រឡប់មកវិញ ហើយដោយនាងបានប្រាប់មហាជនថា នាងស្រលាញ់សិល្បៈខ្លាំងណាស់ បើទោះជានាងត្រូវស្លាប់ នៅលើឆាកក៏សុខចិត្តឲ្យតែ បានច្រៀងចម្រៀងមួយបទមុនស្លាប់ ។ 

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រាប់ឲ្យដឹងជាសាធារណៈថា អ្នកនាងស្រលាញ់ការងារសិល្បៈខ្លាំងណាស់ រកអ្វីមកនិយាយឫប្រៀបមិនបានទេ ព្រោះថាជីវិតរបស់នាងគឺស្រលាញ់ ការច្រៀងពេលខ្លះប្រសិនបើនាងត្រូវបាត់បង់ជីវិត ក៏នាងសុខចិត្តស្លាប់ នៅលើឆាកឲ្យតែបានច្រៀងចម្រៀងមួយបទ មុនស្លាប់ក៏សុខចិត្ត ។

តារាចម្រៀងស្រីដែលកំពុងតែល្បី ក្នុងការតាក់តែងនិពន្ធបទ Original Song រូបនេះ បានប្រាប់ឲ្យទៀតថា នៅពេលដែលនាងឈឺគឺ មានការណែនាំចង់ឲ្យនាង សម្រាក់តែផ្ទុយទៅវិញ គឺនាងគិតថាការតាក់តែងនិពន្ធ បទចម្រៀងថ្មីរបស់នាង គឺជាការព្យាបាលជំងឺរបស់នាងទៅវិញ ហើយមួយវិញទៀតនៅពេល ដែលនាងឈឺ គឺនាងចង់ចំណាយពេលសាងស្នាដៃ តាក់តែងនិពន្ធ ព្រោះបើទោះជាយើង ទៅឫនៅគឺចង់ឲ្យមានស្នាដៃ បន្សុលទុក ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពីចប់កម្មវិធី The Voice Cambodia រដូវកាលទី២ រួចមក តារាចម្រៀងស្រី ពេជ្រ សោភា ហាក់ដូចជាបង្ហាញអារម្មណ៍ប្លែកៗ ប្រាប់មហាជន តាមរយៈបណ្តាញសង្គម ហើយប៉ុន្មានម៉ោងមុននេះដែរ រូបនាងក៏បានទម្លាយ ការចូលចិត្ត និងស្រឡាញ់ ទៅកាន់ កញ្ញា ឱក សុគន្ធកញ្ញាទៀតផង។

នៅក្នុងទំព័រហ្វេសប៊ុក របស់អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបថតជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា និងសារដ៏មានអត្ថន័យមួយថា "ពួកយើង នៅតែជាមិត្ត ទោះបីមានរឿងអី ឬក៏មានអ្នកណា និយាយអ្វីមិនល្អពីពួកយើងBestFriend"។

សាររបស់អ្នកនាង ពេជ្រ សោភាមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរនូវសន្តានចិត្តរបស់នាង ដែលស្រឡាញ់ មិត្តភក្តិរួមផលិតកម្មជាមួយគ្នាបែបនេះ។ ហើយពួកគេក៏សំណូមពរ ឲ្យអ្នកទាំងពីរ នៅតែរាប់អានគ្នាជារៀងរហូតទៅ កុំឲ្យដូចតារាមួយចំនួន ចូលចិត្តគ្នាតែដំបូង តែចុងក្រោយ រកាំរកូសហែកហួរគ្នា ពេញពិភពសិល្បៈជាដើម៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload