បេ​ក្ខ​នារី​ម្នា​ក់មក​ប្រឡង​ទាំង​ជើង ​នៅ​ប៉ង់​ស៊ីម៉ង់ត៍

បេ​ក្ខ​នារី​ម្នា​ក់មក​ប្រឡង​ទាំង​ជើង ​នៅ​ប៉ង់​ស៊ីម៉ង់ត៍

 

 

តាំងពី​ថ្ងៃ​ប្រលង​​ទី ១ មកម្ល៉េះ ដែល​បេ​ក្ខ​នារី សែម និ​ច្ចិន្តា មកពី​វិទ្យាល័យ​ហ៊ុនសែន​អង្គ​ចក ក្នុងស្រុក​ជុំ​គី​រី ខេត្តកំពត ត្រូវបាន​ឪពុក​រុញ​រទេះ​នាំ​កូន​មក​ប្រឡង​ នៅ​មណ្ឌល​អនុវិទ្យាល័យ​មិត្តភាព​កម្ពុជា  ជប៉ុន​កំពត​ក្រុង។

 

សូមចុចអាន៖ បេក្ខជន​ប្រលង​បាក់​ឌុប​ខេត្ត​តាកែវ​ បង្ខំចិត្ត​មក​ប្រលង​ទាំង​កំពុងមាន​របួស

 

បេ​ក្ខ​នារី​ម្នា​ក់មក​ប្រឡង​ទាំង​ជើង ​នៅ​ប៉ង់​ស៊ីម៉ង់ត៍

 

 

លោក ជុំ ធួន ជា​ឪពុក​របស់​ចិន្តា​បាន​ប្រាប់ Sabay ថា នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មុន​ការប្រឡង​ប្រមាណ​ជាង១០ថ្ងៃ​មកហើយ បណ្តាល​ឲ្យ​បាក់ជើង​ខាងឆ្វេង។ ខណៈ​នេះ​ជើង​របស់​នាង​លែង​សូវ​ឈឺ​ហើយ ប៉ុន្តែ​មិនទាន់​អាច​ដើរ​បានទេ។

 

ចំណែក​ការប្រឡង​របស់​នាង​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ ដោយសារតែ​បន្ទប់​ប្រឡង​របស់​នាង​ស្ថិតនៅ​ជាន់​ក្រោម ប៉ុន្តែ​មិនមាន​ការប្រឡង​ក្នុង​បន្ទប់​ពិសេស ឬ​ដាច់ដោយឡែក​អ្វី​ទេ៕

 

បេ​ក្ខ​នារី​ម្នា​ក់មក​ប្រឡង​ទាំង​ជើង ​នៅ​ប៉ង់​ស៊ីម៉ង់ត៍

 

 

អត្ថបទ៖ គីម សាយ