ហេតុអ្វី ហេង នរៈកក្កដា ត្រូវប៉ាន់តែអូស្ត្រាលី?

6 Videos


ហេង នរៈកក្កដា មិនមែនជាតារាចម្រៀងល្បីឈ្មោះនោះទេ ប៉ុន្តែលោក បែរជាមានសំណាងបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីញឹកញាប់បំផុត ។ ហើយចុងក្រោយនេះ លោកថែមទាំងត្រៀមចេញទៅសម្តែងនៅប្រទេស ញូវហ្សេឡែន ទៀត ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យ ហេង នរៈកក្កដា មានសំណាងបានចេញទៅប្រទេសនេះញឹកញាប់ដូច្នេះ ? ។

ហេតុអ្វី ហេង នរៈកក្កដា ត្រូវប៉ាន់តែអូស្ត្រាលី?

មានពត៌មានជាច្រើនថា ហេង នរៈកក្កដា ចេញទៅក្រៅញឹកញាប់បែបនេះ ដោយសារលោកមានក្រុមគ្រួសារនិងអ្នកស្គាល់ជាច្រើននៅទីនោះ ដូច្នេះឱកាសក្នុងការចាកចេញម្តងៗមិនមែនជារឿងលំបាកសម្រាប់លោកឡើយ ។ ចុងក្រោយនេះថែមទាំងមានពត៌មានថា គូស្នេហ៍របស់ កក្កដា គឺជាអ្នករស់នៅប្រទេសអូស្ត្រាលីផងដែរ ។

ហេតុអ្វី ហេង នរៈកក្កដា ត្រូវប៉ាន់តែអូស្ត្រាលី?

ឆ្លើយតបទៅនឹងរឿងរ៉ាវខាងលើនេះ ហេង នរៈកក្កដា បានបញ្ជាក់ប្រាប់ថា «មូលហេតុដែលធ្វើឲ្យខ្ញុំមានឱកាសបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីនិងប្រទេសញូវហ្សេឡែន ជាញឹកញាប់នោះ ដោយសារបងប្អូនខ្មែរនៅទីនោះស្គាល់និងស្រលាញ់គាំទ្រខ្ញុំច្រើន ដូច្នេះហើយគាត់ចេះតែអញ្ជើញខ្ញុំចេញទៅសម្តែងនៅទីនោះ ទោះបីជាពួកគាត់ដឹងថា ខ្ញុំមិនមែនជាតារាចម្រៀងល្បីក្តី ។ ដោយសារមើលឃើញក្តីស្រលាញ់និងការផ្តល់កំលាំងចិត្តដ៏ពិសេសនេះ ទើបធ្វើឲ្យខ្ញុំមានសំណាងបានចេញទៅសម្តែងដូចគេ»

ហេតុអ្វី ហេង នរៈកក្កដា ត្រូវប៉ាន់តែអូស្ត្រាលី?

ហេង នរៈកក្កដា បានបដិសេធថា លោកមិនបានស្គាល់នារីណាម្នាក់នៅប្រទេសអូស្ត្រាលីនោះទេ លោកបានចេញទៅសម្តែងនៅទីនោះគឺដោយសារសមត្ថភាពរបស់ខ្លួននិងការរៀបចំរបស់ Sponsor ប៉ុណ្ណោះ ។ ហេង នរៈកក្កដា ទទួលស្គាល់ផងដែរថា ខ្លួនមិនមែនជាតារាចម្រៀងល្បីឬជាតារាចម្រៀងដែលមានទឹកដមសម្លេងល្អដូចតារាអាជីពនោះទេ ប៉ុន្តែដោយសារការស្រលាញ់ក្នុងវិស័យនេះ លោកតែងតែខិតខំប្រឹងប្រែងច្រៀង កន្លងមកលោកធ្លាប់ចាប់យកអាជីពចម្រៀងធ្វើជាអាជីពដែរ ប៉ុន្តែគិតថាសម្លេងខ្លួនមិនសូវល្អ ដូច្នេះហើយទើបទទួលយកតែការងារចេញទៅក្រៅប្រទេសប៉ុណ្ណោះ ។

ហេតុអ្វី ហេង នរៈកក្កដា ត្រូវប៉ាន់តែអូស្ត្រាលី?

ចំណែកការងារចម្រៀងនៅក្នុងស្រុក គឺយូរៗម្តង ។ ឆ្នាំនេះ ហេង នរៈកក្កដា មានវ័យ ២៥ ឆ្នាំ ចំពោះរឿងគូស្រករលោកបានឲ្យដឹងថា នៅមិនទាន់គិតទេ ព្រោះនៅក្មេង ។ ទោះបីជា ហេង នរៈកក្កដា មិនទទួលស្គាល់ថា ខ្លួនមានសង្សាររួចហើយក្តី ប៉ុន្តែតាមប្រភពពត៌មានពីអ្នកក្នុងសិល្បៈបានបង្ហើបប្រាប់ថា លោកមានអ្នកពិសេសរួចហើយ ។ ហេង នរៈកក្កដា ទើបតែទទួលថតរឿងថ្មីមួយ ដែលមានចំណងជើងថា «ព្យុះជីវិតចិត្តអ្នកលេង» ដែលនឹងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ននៅបំណាច់ឆ្នាំ ២០១៦ នេះ ៕ អាលីណា

ហេតុអ្វី ហេង នរៈកក្កដា ត្រូវប៉ាន់តែអូស្ត្រាលី?