នៅ​ខែ​សែន​ក្បាលទឹក​នេះ តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

នៅ​ខែ​សែន​ក្បាលទឹក​នេះ តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​ខែ​នេះ​ជា​ខែ​ចិន​ដែល​គេ​ឲ្យ​ខ្មោច​ទាំងអស់​ចេញមក​។ ទោះបីជា​សែន​ក្បាល​ទឹក​ហើយ​ក៏​ដោយ ប៉ុន្តែ​ខែ​ខ្មោច​នេះ​គឺ​មិនទាន់​ចប់​ឡើយ​គឺ​នៅសល់​៩​ថ្ងៃ​ទៀត​។ ដូចនេះ​តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​ទៅ​?

​អ្នក​មិន​អាច​ទៅ​បុណ្យសព​គេ​នោះទេ ហើយក៏​មិន​អាច​ទៅ​ញ៉ាំ​អាហារ​ក្នុប​បុណ្យសព​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​គ្មាន​ចិត្តស្ងប់ ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​មាន​ភាពភ័យខ្លាច​ដែរ​។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ប្រើ​កន្ត្រៃ​ក្នុង​បន្ទប់ ឬ​ដេរ​ខោអាវ​ក្នុង​បន្ទប់​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ជាងនេះទៅទៀត​គ្រែ​គេង​ក៏​មិន​អាច​រុញ​ចេញចូល​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​កូនបាន​។ អ្នក​ក៏​មិន​អាច​ទៅ​ព្រះវិហារ ឬ​ផ្ទះ​អ្នកដទៃ​ដូចគ្នា ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​បាន​។ ប្រសិន​ជា​មាន​បងប្អូន​រៀបការ អ្នក​មិន​អាច​ទៅ​ទទួល​កូនក្រមុំ​ជាមួយ​កូន​ក្រ​លោះ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មាន​ភាពភ័យខ្លា​ចបាន​ដោយ​សារ​តែ​សម្លេង​អ៊ូអរ​ច្រើនពេក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ mamaclub.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។