អស់ស្ទះ! អ្នកនេសាទម្នាក់ រកឃើញ គុជខ្យងទម្ងន់ ៣៤គីឡូក្រាម មានតម្លៃមហាសាល ប្រមាណជា ១០០លានដុល្លារ

ហ្វីលីពីន៖ អស់រយៈកាលជាយូរឆ្នាំកន្លងទៅហើយ ដែលបុរសជនជាតិហ្វីលីពីនម្នាក់ បានរកឃើញ គុជខ្យងយក្សដ៏ធំមួយ អំឡុងពេលប្រត្តិបត្តការនេសាទ ខណៈរូបលោកមិនដឹងទាល់តែសោះថា គុជខ្យងមួយនោះ មានតម្លៃថ្លៃមហាសាល រហូតដល់ទៅរាប់រយលានដុល្លារឡើយ។

បើតាមប្រភពបានឲ្យដឹងថា បុរសជនជាតិហ្វីលីពីនម្នាក់ សុំមិនបញ្ចេញឈ្មោះ គឺជាអ្នកជនបទនេសាទមួយរូប បានរកឃើញត្បូងគុជខ្យង ដែលមានទម្ងន់ ៣៤គីឡូក្រាម នៅឆ្នេរសមុទ្រកោះ Palawan នៃប្រទេសហ្វីលីពីន អស់រយៈពេល ១០ឆ្នាំកន្លងទៅហើយ។

គ្រានោះរូបគាត់ពិតជារំភើប សឹងតែមិនអាចទប់ទឹកភ្នែកបានឡើយ ក្រោយពីបានរកឃើញ គុជខ្យងដ៏ស្រស់ស្អាតមួយនេះ ដោយមិនដឹងថា គុជខ្យងមួយនេះ មានតម្លៃមហាសាលរហូតដល់ទៅជាង ១០០លានដុល្លារឡើយ។ យ៉ាងណាមិញ រូបគាត់បានយកវា មករក្សាទុកដើម្បីទទួលបាន ជោគលាភ និងសំណាងល្អ នៅក្នុងផ្ទះឈើទ្រុឌទ្រោម ដែលគាត់ស្នាក់នៅផងដែរ។

ប៉ុន្តែក្រោយពីការរក្សាទុក អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ស្រាប់តែដើមនាឆ្នាំនេះ ផ្ទះរបស់គាត់ ត្រូវបានលេបត្របាក់ ដោយអគ្គីភ័យឆាប អស់ទ្រព្យសម្បត្តិមួយចំនួនផងដែរ ទើបបុរសរូបនេះបង្ខំចិត្ត យកវាចេញ រួចផ្លាស់ប្តូរទីលំនៅថ្មីផងដែរ។ ដោយរូបគាត់ បានប្រគល់វាទៅឲ្យ ខាងមន្រ្តីទេសចរណ៍ ក្នុងតំបន់ នៃទីក្រុង Puerto Princesca ដើម្បីធ្វើការពិនិត្យមើល ថាគុជខ្យងដែលគាត់ បានរកឃើញនេះ ពិតជាគុជខ្យងយក្ស ដែលមិនធ្លាប់មានពីមុនមកមែនឬយ៉ាងណា។

ប្រភពបន្តថា គុជខ្យងនេះមានទម្ងន់ ៣៤គីឡូក្រាម ប្រវែង ២,២ហ្វីត (ប្រហែលជា ៦៦សង់ទីម៉ែត្រ) ជាមួយនឹងទទឹង ១ហ្វីត (ប្រហែលជា ៣០សង់ទីម៉ែត្រ) ដែលវាមានទំហំធំជាង គុជខ្យងរបស់ពិភពលោក នាពេលបច្ចុប្បន្ន នៅសហព័ន្ធអារ៉ាប់រួមផងដែរ ដែលមានទម្ងន់ត្រឹមតែ ៦,៣គីឡូក្រាម ជាមួយនឹងតម្លៃត្រឹមតែ ៣៥លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

ដោយឡែក មន្រ្តីទេសចរណ៍ អ្នកស្រី Aileen Cynthia Amurao បានឲ្យដឹងថា «ក្នុងអំឡុងពេលនេសាទ ខណៈមានព្យុះបោកបក់ អ្នកនេសាទរូបនោះ ក៏បានបោះយុថ្កា ដើម្បីរក្សាលំនឹង តែបែរជាទៅជាប់គាំងជាមួយនឹងដុំថ្ម។ ហើយរូបគាត់ក៏បានចុះហែលទឹក ដើម្បីទៅទាញយុថ្កានោះចេញ តែពេលដែលត្រឡប់មកវិញ ស្រាប់តែរូបគាត់បាននាំយក សំបកខ្យង (គុជខ្យង) មកជាមួយគាត់តែម្តង។ ក្រោយមក រូបគាត់ក៏បានយកវា ទៅរក្សាទុកក្នុងផ្ទះអស់រយៈពេល ជាង១០ឆ្នាំ រហូតមកទល់ពេលនេះ»

អ្នកស្រីបន្តថា «បុរសរូបនោះ គាត់មិនដឹងទេថា គុជខ្យងនេះវាមានតម្លៃថ្លៃ កប់ពពកយ៉ាងដូច្នេះឡើយ ដោយគាត់គ្រាន់តែរក្សាវាទុកក្នុងផ្ទះ ដូចជារឿងធម្មតាៗ ដើម្បីទទួលបានសំណាងល្អតែប៉ុណ្ណោះ និងមានមន្តស្នេហ៍ទាក់ទាញតែប៉ុណ្ណោះ។ ហើយពួកយើងពិតជាភ្ញាក់ផ្អើលណាស់ ដែលបុរសរូបនេះ បានយកវាមកប្រគល់ឲ្យពួកយើង។ ឥលូវនេះ ពួកយើងកំពុងតែត្រូវការជំនួយ ពីខាងអ្នកវិទូវិទ្យាខាងផ្នែក គុជខ្យងនេះ ដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់វា ឲ្យបានច្បាស់លាស់ផងដែរ»

អ្នកស្រីបន្ថែមទៀតថា «ពួកយើងជឿជាក់ថា ទីក្រុង Puerto Princesca នឹងទទួលបានចំណូល ក៏ដូចជាពានរង្វាន់ និងកំណត់ត្រាពិភពលោក ដែលមានគុជខ្យងធម្មជាតិ ធំជាងគេបំផុតក្នុងពិភពលោកផងដែរ។ ហើយពួកយើង នឹងរក្សាទុកវានៅក្នុងប្រទេសហ្វីលីពីន ដោយសង្ឃឹមថា និងទាក់ទាញភ្ញៀវទេសចរ គ្រប់មជ្ឈដ្ឋានចូលមកកាន់ទីក្រុងមួយនេះ ដើម្បីទស្សនាគុជខ្យងធម្មជាតិ ដែលមិនធ្លាប់មានផងដែរ»

គួរឲ្យដឹងថា គុជខ្យងនេះ អាចចាត់ទុកថា ជាគុជខ្យងមួយដែលធំជាងគេបំផុត ដែលមិនធ្លាប់បានរកឃើញពីមុនមកឡើយ ក្នុងកំណត់ត្រាពិភពលោកនេះ ហើយវាមានទំហំធំជាង ៥ដង នៃគុជខ្យងដែលធ្លាប់ជាប់ក្នុងកំណត់ត្រា កន្លងមកផងដែរ។ បច្ចុប្បន្ន គុជខ្យងនេះក៏ត្រូវបានដាក់តាំងបង្ហាញ ជាសាធារណៈនៅប្រទេសហ្វីលីពីនផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ស្ទះ! អ្នកនេសាទម្នាក់ រកឃើញ គុជខ្យងទម្ងន់ ៣៤គីឡូក្រាម មានតម្លៃមហាសាល ប្រមាណជា ១០០លានដុល្លារ

អស់ស្ទះ! អ្នកនេសាទម្នាក់ រកឃើញ គុជខ្យងទម្ងន់ ៣៤គីឡូក្រាម មានតម្លៃមហាសាល ប្រមាណជា ១០០លានដុល្លារ

អស់ស្ទះ! អ្នកនេសាទម្នាក់ រកឃើញ គុជខ្យងទម្ងន់ ៣៤គីឡូក្រាម មានតម្លៃមហាសាល ប្រមាណជា ១០០លានដុល្លារ