បុរសរត់ម៉ូតូឌុបម្នាក់ ទំនងរកលុយចាយមិនគ្រប់ ស្រាប់តែបែកគំនិតលក់ថ្នាំញៀន ត្រូវនគរបាលចាប់ខ្លួន

(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានដឹកនាំសហការី សហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកស្នងការខេត្ត ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បើកការស៊ើបអង្កេត ចាប់មុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណី នៅតំបន់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលដែលមុខសញ្ញា កំពុងលក់ថ្នាំញៀនជាក់ស្តែងតែម្តង ដោយបានធ្វើការឆែកឆេររកឃើញថ្នាំញៀន ចំនួនចំនួន ២២កញ្ចប់ តូចផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងថា មុខសញ្ញាមានឈ្មោះ ជឿន ផល្លា អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តំបន់ខាងកើតរ៉ារទេះភ្លើង មុខរបររត់ម៉ូតូឌុប។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនោះរូបគេបានទិញមកពីភ្នំពេញ យកមកលក់ឲ្យពួកតៃកុងឡាន ដឹកកុងតឺន័រ ហើយរូបគេបានប្រកបរបរនេះ អស់រយៈពេល ៥ ,៦ ខែ មកហើយ។

សម្រាប់ជនសង្ស័យរូបនេះត្រូវបាន យកទៅសួរនាំ នៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៤និង០០នាទី  កន្លងទៅ នៅក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានធ្វេីការបង្ក្រាប ករណីជួញដូរចែកចាយថ្នាំញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ គឹម ផេង ភេទស្រី អាយុ 20ឆ្នាំ មានស្រុកកំណេីត ឃំុអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង មានទីលំនៅកន្លែងកេីតហេតុ ។

ប្រភពដដែល ឲ្យដឹងថា ដកហូតបានវត្ថុតាង: ថ្នាំញៀនមេតំហ្វេតាមីន ចំនួន ៣៦កញ្ចប់តូច ស្មេីនឹង ១៥,១ក្រាម , ទូរស័ព្ទដៃ1គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន​១គ្រឿង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត