LG Electronics និង ក្រុមហ៊ុន GGear ចូលរួមសកម្មភាព មនុស្សធម៌ក្នុងសង្គម នៅខេត្តកែប

ក្រុមហ៊ុន GGear នៅតែបន្តការចូលរួមសកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្ត យុវជនសម្ដេចតេជោចុះពិនិត្យ និង ព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីជនបទដាច់ស្រយោល ដែលពុំមានលទ្ធភាពមកព្យាបាលជំងឺនៅទីក្រុង ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី21 ខែ សីហា ឆ្នាំ 2016 កន្លងទៅថ្មីៗ នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន GGear ក៏បានចូលរួមជាមួយក្រុមគ្រូពេទ្យស័្មគ្រ ចិត្តយុវជនសម្ដេចតេជោចុះជួយពិនិត្យព្យាបាលជំងឺ និង ផ្ដល់ថ្នាំជូនដោយ ឥតគិតថ្លៃជូនបងប្អូន ប្រជាពលរដ្ឋនៅស្រុក ដំណាក់ចង្អើ ខេត្ដកែប ។ នាព្រឹកនោះដែរយើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន កុះករអញ្ជើញមកពិនិត្យ និង ព្យាបាលជំងឺដែលក្នុងនោះមានដូចជា ជំងឺទូទៅ វះកាត់ខ្នាតតូចៗ ព្យាបាលជំងឺមាត់ធ្មេញ ព្យាបាល ភ្នែក ច្រមុះ បំពង់ក ពិនិត្យអេកូស្ត្រីមានផ្ទៃពោះ និង រោគស្ត្រី ។

ក្រុមហ៊ុន LG នៅតែបន្តជួយដល់កិច្ចការសង្គម ទាំងទីជិតនិងទីឆ្ងាយ និង រួមចំនែកដើម្បីសម្រួលដល់ប្រជាជន ក្នុងការព្យាបាលជម្ងឺ និងការថែទាំសុខភាព ហើយយើងនៅតែបន្តសកម្មភាពមនុស្សធម៌នេះឲ្យ បានច្រើនបំផុតតាម ដែលអាចធ្វើទៅបាន។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត