គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​ម្នាក់​រួម​ទាំង​សន្លឹក​ម្នាងសិលា​ បានរអិល​ធ្លាក់​ពី​រថយន្ត​ម៉ាក​ហ៊ី​ដាយមួយ​គ្រឿង​ ខណៈ​កំពុងបើក​មក​ដល់​ចំណុចផ្លូវកែង​ បណ្តាល​​កម្មករ​នោះ​​បោក​ស្លាប់​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០១៦ នេះ ស្ថិត​នៅ​ខាងក្រោយ​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​២០២ កែង​២០៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អូន ទើប​ចូល​ធ្វើការ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ ។ ចំណែកឯ​ថៅកែ​ជា​អ្នក​បើករថយន្ត​ឈ្មោះ​ផល​ សំណាង អាយុ​៥៧​ឆ្នាំ ជា​មេជាង​ផង​ដែរ មាន​ទីលំនៅ​ទឹកល្អក់​៣ បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​បាត់ដំបង ២A-​4564 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ចេញពីផ្ទះ​នៅ​ទឹកល្អក់​៣​នោះ ដោយ​មាន​ដឹក​​កម្មករ (​ជន​រង​គ្រោះ​) ​និង​ម្នាងសិលា​ចំនួន​១៥​សន្លឹក ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ទំនងជា​រថយន្ត​មាន​ល្បឿន ហើយ​ជា​ចំណុច​​​​ផ្លូវកែង​និង​ទួល បណ្តាល​ឱ្យ​ផ្អៀង​ធ្លាក់ទាំង​មនុស្ស​​ទាំង​ម្នាងសិលា​​តែ​ម្តង ។ ក្រោយ​កើតហេតុ អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនកាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ គ្រា​ដែល​កំពុង​ធ្វើ​កម្មករ​សំណង់​អគារ​ខុន​ដូ​​មួយ​កន្លែង នៅ​ក្នុង​ឃុំ​សំរោង​នឿ ស្រុក​មឿង ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ​។ តាម​ប្រភព​ពី​សាច់ញាតិ​បាន​និយាយ​ថា ជន​រង​គ្រោះ​ឈ្មោះ​ភាត តា​មូ​រ៉ៃ ភេទប្រុស​ អាយុ​២០​ឆ្នាំ ជា​កម្មករ​ខ្មែរ​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ​។

ប្រភព​ដដែល​ថា ជន​រង​គ្រោះ​ត្រូវ​ដែក​សរ​សៃ​ចំនួន​៣​ដុំ ដែល​មាន​ទម្ងន់​ជិត​៣​តោន​ធ្លាក់​សង្កត់​លើបណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​។ សាក្សី​ម្នាក់​ឈ្មោះ​ឈូក ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ដែល​ជា​កម្មករ​ខ្មែរ​ធ្វើការ​នៅ​ទីនោះ​ដែរ​បាន​បញ្ជាក់​ថា ឈ្មោះ​ភាត តា​មូ​រ៉ៃ ជា​កម្មករ​ផ្នែក​ចាំ​ថ្ពក់​ដែក​ឲ្យ​រថយន្ត​ស្ទូច​ឡើង​លើ​សំណង់​អគារ​ជាន់​ទី​៦​។ លុះ​ចាប់ផ្ដើម​ស្ទូច​ជា​លើក​ទី​៣ ស្រាប់តែ​ខ្សែ​សន្ទូច​ដាច់​ធ្លាក់​ដែក​សង្កត់​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ 

ប្រភព​ពី​មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​គ្រោះថ្នាក់ សមត្ថកិច្ច​ថៃ​ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ហើយ​បញ្ជា​ឲ្យ​ផ្អាកសកម្មភាព​សាងសង់​ភ្លាម​ៗ​ដែរ ដើម្បី​ធ្វើការ​ត្រូវ​ពិនិត្យ​។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រុម​កម្មករ​ទាំងអស់​បាន​នាំ​គ្នា​រើ​ដែក​ចេញ​ពីលើ​ជន​រង​គ្រោះ ហើយ​ព្យាយាម​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ តែ​ហូ​ស​ពេល​ទៅ​ហើយ ព្រោះ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​តាំងពី​ដែក​ធ្លាក់​សង្កត់​ភ្លាម​ៗ​ម្ល៉េះ​។

អាជ្ញាធរ​ថៃ បាន​ស្ដីបន្ទោស​អំពី​ការ​ធ្វេសប្រហែស​របស់​អ្នក​ទ​ទូល​ខុស​ត្រូវ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​។ ក្រោយ​ពី​ពិនិត្យ​សាកសព​អាជ្ញាធរ​ថៃបាន​រៀបចំ​បញ្ជូន​សាកសព​ជន​រង​គ្រោះ​មក​កាន់​ស្រុក​កំណើត​នៅ​ប្រទេស​ខ្មែរ​ហើយ ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​សំណង​នៅឡើយ​ទេ​៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត