Aaron Kwok លេងសក់ពណ៌ផ្កាឈូក បង្អួតរាងសាច់ដុំ៦កង់ក្នុងវ័យ៥០ឆ្នាំ

កំពូលតារាចម្រៀងនិងសម្ដែងហុងកុង Aaron Kwok បានផ្លាស់ខោអាវសរុបចំនួន២០កំផ្លេក្នុងការប្រគំតន្ត្រីនាពេលថ្មីៗនេះរបស់ខ្លួន និងបង្ហាញឲ្យឃើញនូវសាច់ដុំហាប់ណែនបើទោះជាមានវ័យជ្រេហើយក៏ដោយ។

ការប្រគំតន្ត្រីរបស់តារាចម្រៀងនិងសម្ដែងល្បីឈ្មោះ Aaron Kwok ត្រូវបានប្រព្រឹត្តឡើងកាលពីចុងសប្ដាហ៍មុននេះនៅទីក្រុងហុងកុងក្រោមការចូលរួមទស្សនាជាច្រើនកុះករពីសំណាក់អ្នកគាំទ្រ។ ពីដើមដល់ចប់កម្មវិធី តួរឿង “Cold War” បានផ្លាស់ខោអាវសរុបទាំងអស់២០ឈុត ដោយក្នុងនោះមានឈុតខ្លះបានរំលេចឡើងសាច់ដុំយ៉ាងហាប់ណែនរបស់តារាវ័យ ៥០ឆ្នាំ។ គេសង្កេតឃើញថា បើទោះបីជាមានវ័យជ្រេបន្តិចមែនក៏ដោយតែតារាកើតឆ្នាំ ១៩៦៥នៅតែរក្សារាងរៅក៏ដូចរូបសម្បត្តិបានក្មេងជាងវ័យល្អខ្លាំងណាស់៕

ប្រភព៖ Sabay


Aaron Kwok លេងសក់ពណ៌ផ្កាឈូក បង្អួតរាងសាច់ដុំ៦កង់ក្នុងវ័យ៥០ឆ្នាំ

សួង សាខារ៉ានីត និង ចាន់ វឌ្ឍនាកា ជួបគ្នាស្ងាត់ៗនៅសៀមរាប

Aaron Kwok លេងសក់ពណ៌ផ្កាឈូក បង្អួតរាងសាច់ដុំ៦កង់ក្នុងវ័យ៥០ឆ្នាំ

មង្គលការ នី មុនីនាថ ដើមឆ្នាំថ្មី ម្តាយចង់ធ្វើឲ្យភ្ញាក់ផ្អើល