ភាគហ៊ុន​ ​Facebook​ ​កើន ​២០​ ​%​ ​ក្នុងពេល​ដ៏​ខ្លី​ខាង​មុខ

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​ ​Barron’s​ ​ឲ្យ​ដឹង​ថា​ ភាគហ៊ុន​របស់​ ​Facebook​ ​អាច​នឹង​កើន​ប្រមាណ​ ​២០​ ​%​ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

 

ភាគហ៊ុន​ ​Facebook​ ​កើន ​២០​ ​%​ ​ក្នុងពេល​ដ៏​ខ្លី​ខាង​មុខ

 

ការ​វិភាគ​នោះ​បាន​លើក​ឡើង​ក្រោយ​តម្លៃ​ភាគហ៊ុន​ ​Facebook​ ​ក្នុង​ផ្សារ​ហ៊ុន​អាមេរិក​ ​NASDAQ​ ​មាន​តម្លៃ​ ​១២៤​ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ​ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ​ហើយ​ភាគហ៊ុន​នេះ​គេ​រំពឹង​ថា​អាច​នឹង​កើន​ដល់​ ​១៥៣​ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ​នា​ដំណាច់​ក្នុង​ ​២០១៦។

 

មូលហេតុ​នៃ​កំណើន​ភាគហ៊ុន​ ​Facebook​ ​កើន​ឡើង​ដោយសារ ​ចំណូល​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​នេះ​បាន​កើន​លើស​ពី​ការ​រំពឹង​ទុក​ ​ខណៈ​ដែល​ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម​នេះ​បាន​កើន​ដល់​ជិត​ ​១ ៧០០លាន​នាក់​ ​។ លើស​ពី​នេះ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ហ៊ាន​សន្និដ្ឋាន​ពី​ការ​កើន​តម្លៃ​របស់​ ​Facebook​ ​ក្រោយ​បណ្ដាញ​សង្គម​នេះ​ប្រកាស​បញ្ចេញ​បណ្ដាញ​សង្គម​ថ្មី​មួយ​ទៀត​សម្រាប់​ដាក់​ឲ្យ​ប្រើ​តែ​យុវវ័យ​ដែល​មាន​ឈ្មោះ​ថា​ ​Lifestage៕

 

អាន​បន្ត​ ​៖​ ទាញយកមេរៀនល្អៗ ពីសកលវិទ្យាល័យល្បីៗ ជាមួយ Openstax

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​channelnewsasia