មនុស្សយ៉ាងហោចណាស់១.៨០០នាក់ត្រូវបានសម្លាប់ដោយសារតែករណីគ្រឿងញៀននៅហ្វីលីពីន អាមេរិកកំពុងតែមានក្តីបារម្មណ៍

(ហ្វីលីពីន)៖ ​យ៉ាងហោចណាស់​ ប្រជាជន ១.៨០០នាក់ ​ត្រូវបានគេកត់ឈ្មោះ ​ដើម្បី កាត់ទោសប្រហារជីវិត​ ដោយសារតែបញ្ហា គ្រឿងញៀន​ ចាប់តាំងពីលោក ប្រធានាធិបតីថ្មី Rodrigo​ Duterte ​ចូលកាន់អំណាចនោះ។
ប្រធានទីភ្នាក់ងារប៉ូលីសជាតិ ​ហ្វីលីពីន ​លោក្ Dela Rosa ​បានប្រាប់គណកម្មាធិ​ការសភា​ កាលពីថ្ងៃ ​ចន្ទម្សិលម៉ិញថាសរុបទាំងអស់ ​៧១២​ នៃអ្នកជួញដូរនិងអ្នកប្រើប្រាស់ ​បានត្រូវបានសម្លាប់ ដោយប្រតិបត្ដិការរបស់ប៉ូលីស​ ចាប់ពីថ្ងៃទី១ ខែកក្កដា​ រហូតដល់ ពេលនេះ។ ​ក្នុងនោះផងដែរ ​ប៉ូលីសបានតែកំពុងស៊ើបអង្គេត ​មនុស្សយ៉ាងហោចណាស់ ​១.០៦៧ផ្សេងទៀត ​ដែលជាប់​ពាក់ព័ន្ធ​ ទៅនឹងការកាត់ទោស។ ​កាលពីថ្ងៃអាទិត្យកន្លងទៅ ​លោកប្រធានាធិបតី​ ហ្វីលីពីន ក៏បានប្រឆាំងទៅនឹង​ អង្គការសហប្រជាជាតិដែរ ​អំពីការសម្លាប់មនុស្សរបស់លោក​ ទៅលើអ្នកលក់និងអ្នកប្រើប្រាស់គ្រឿងញៀន​ ហើយក្នុងនោះផងដែរ លោកក៏បានគម្រាមថា ​នឹងចាកចេញពីអង្គការ​ សហប្រជាជាតិ ​ប្រសិនណា​ អង្គការមួយនេះហ៊ានលូកដៃ មកលើ ​ការសម្លាប់មនុស្សដោយសារតែលក់និងប្រើប្រាស់គ្រឿងញៀន​ នៅប្រទេសរបស់លោកនោះ។​
សហរដ្ឋអាមេរិក ក៏ជាប្រទេសមួយដែលស្និទ្ធជាមួយនឹង ប្រទេសហ្វីលីពីនដែរ ​នាពេលកន្លងមក។ ហើយប្រទេសនេះមានក្តីបារម្មណ៍ខ្លាំង ​ចំពោះការសម្លាប់ ​ឩក្រិដ្ឋជនគ្រឿងញៀន និងអ្នកប្រើប្រាស់អស់ជាច្រើនអ្នកនោះ​ ដោយសារសហរដ្ឋអាមេរិក គិតទៅលើសិទ្ធមនុស្សជាអន្តរជាតិ។ ​ អ្នកនាំពាក្យភ្នាក់ងារអាមេរិក ​លោកMark Toner ​បានដាស់តឿន​ ដល់រដ្ឋាភិបាលរបស់ ​លោកប្រធានាធិបតីDuterte ​ដើម្បីធានាថាអាជ្ញាធរអនុវត្ត​ច្បាប់គោរពតាមបទដ្ឋានសិទ្ធិមនុស៕​

មនុស្សយ៉ាងហោចណាស់១.៨០០នាក់ត្រូវបានសម្លាប់ដោយសារតែករណីគ្រឿងញៀននៅហ្វីលីពីន អាមេរិកកំពុងតែមានក្តីបារម្មណ៍មនុស្សយ៉ាងហោចណាស់១.៨០០នាក់ត្រូវបានសម្លាប់ដោយសារតែករណីគ្រឿងញៀននៅហ្វីលីពីន អាមេរិកកំពុងតែមានក្តីបារម្មណ៍
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.reuters.com