ពិតជាគួរឱ្យខឹងមែន ដើរតែបំផ្លាញរបស់គេ

ខេត្តកណ្ដាល ​៖ ​ពាក្យចាស់​លោក​ពោល​ថា «រពឹសដៃផ្ទៃឆ្អែត​» តែ​បុ​រា​ម្នាក់​​​​​រពឹសដៃដើរ​លួច​បេះ​បន្លែ ផ្លែ​ឈើអ្នក​ភូមិជា​ញឹកញាប់ ​​លើក​នេះរពឹសដៃ យក​ចំពាម​កៅ​ស៑ូទៅ​បាញ់កុង​ទ័​រ​ភ្លើង​បែក​អស់​​១៣​គ្រឿង ក៏​​ជាប់​ខ្នោះរបស់​នគរបាលតែម្តង កាលពី​ម៉ោង០​៣​ និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២​ សីហា ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​ជន​សង្ស័យឈ្មោះកែវ កែម ​អាយុ​៤២ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំសន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត កណ្តាល ។ វត្ថុ​តាង​ចាប់​​​ពី​ជនសង្ស័យ​មាន​ចំពាមកៅស៊ូ១ ​និង​កាំ​បិត​ចុង​ស្រួច១​ ។

​ប្រភពបន្តថា ​កន្លង​មក​ ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ត្រពាំង​បន្លែបង្កា និង​ផ្លែ​ឈើរបស់​អ្នក​ភូមិ​ជា​ច្រើន​លើក​មក​​ហើយ  ត្រូវ​បានសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍សន្លុង​ឃាត់ខ្លួន​មក​ធ្វើការអប់រំម្ដង​រួច​មក​ហើយ ។​ លុះនៅ​វេលា​ម៉ោង​៣ ​និង​៣០​នាទីថ្ងៃ​ទី​២២​សីហា​ជនសង្ស័យបាន​ដើរ​ចេញពីផ្ទះ​ខ្លួន ក្នុង​ដៃ​​មាន​​កាន់ចំពាមកៅស៊ូមួយ និង​គ្រាប់ក្រួស កាំបិត​ចុង​ស្រួច​​មួយ ដើរ​តាម​ផ្លូវថ្នល់​ ឆ្ពោះទៅ​ភូមិ​ថ្មី ឃុំសន្លុង ស្រុក​ខ្សាច់កណ្តាល ។ ពេល​ដើរមក​ដល់​ផ្ទះឈ្មោះលាប ញ៉ិន គាត់​បានដេញ​ជនសង្ស័យ​ឲ្យ​ចេញ​ពីដី​ផ្ទះគាត់​ព្រោះ​ដឹង​ថា ជន​នេះ​ជា​មនុស្ស​មិនល្អ ។

ភ្លាម​នោះ​ ជនសង្ស័យបាន​យក​ចំពាមកៅស៊ូ​បាញ់​ទៅ​លើជន​រង​គ្រោះ​ឈ្មោះលាប ញ៉ិន ត្រូវ​ចំ​ម្រាមដៃ​កណ្តាល​ខាងស្ដាំមួយ​កន្លែង។ បន្ទាប់​មក​ ជនសង្ស័យ​បាន​ដើរទៅផ្លូវ​ យក​ចំពាម​កៅ​ស៑ូបាញ់​កុង​ទ័រ​ភ្លើងដែល​ចាប់​ភ្ជាប់​បង្គោល​ភ្លើង បណ្តាល​ឱ្យ​ខូចខាត​អស់​ចំនួន​១៣​គ្រឿង ជា​របស់​អ្នក​ភូមិ​ដាច់​ភ្លើង​ប្រើប្រាស់​មិនកើត ​។​ ពេល​នោះ​ត្រូវជន​រង​គ្រោះ​​ន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សន្លុង​ទៅអន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង។