អគ្គនាយក​ ទទក ​ស្នើ​សុំ​ឲ្យ​​​អង្គការ​អន្តរជាតិ​និង​ WHO​ ជួយ​ផ្ដល់​ដៃ​ដល់​ប្អូន​ប្រុស​ពិការ​​​​​ម្នាក់​នេះ​​

អគ្គនាយក​ ទទក ​ស្នើ​សុំ​ឲ្យ​​​អង្គការ​អន្តរជាតិ​និង​ WHO​ ជួយ​ផ្ដល់​ដៃ​ដល់​ប្អូន​ប្រុស​ពិការ​​​​​ម្នាក់​នេះ​​

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានឃើញរូបភាពដែលមិត្តអ្នកលេងក្នុងបណ្ដាញសង្គម ជាពិសេសក្រុមការងារដែលបានបម្រើការក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០១៦នេះ បង្ហោះរូបថតរបស់បេក្ខជនពិការដៃទាំងសងខាងម្នាក់នេះ បានធ្វើឲ្យបេះដូងឯកឧត្ដម កឹម គុណវឌ្ឍ អគ្គនាយក ទទក ញាប់ញ័រនិងស្ទើរតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

ទន្ទឹមគ្នានេះឯកឧត្ដមអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក៏បានទទូចសុំឲ្យអង្គការអន្តរជាតិ និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO Cambodia) ជួយផ្ដល់ដៃដល់ប្អូនប្រុសពិការរូបនេះ (ដែលប្អូនត្រូវបានគេដឹងថា ជាបេក្ខជនមកពីស្រុកបាភ្នំ ខេត្តព្រៃវែង) ដើម្បីឲ្យរូបគេអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ និងធ្វើឲ្យជីវិតដ៏រុងរឿង ស្រស់បំព្រង។

ក្រោមនេះជាសំណេរទាំងស្រុងដែលស្រង់ចេញពីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម៖
“បេះដូងខ្ញុំញាប់ញ័រពេលបានឃើញរូបភាព នេះនិងធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់ចេញមក។ ខ្ញុំទទូចសូមអង្គការអន្តរជាតិ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មេត្តាមើលមកកាន់ក្មួយម្នាក់នេះ និងសូមជួយផ្ដល់ដៃដល់សិស្សប្រុសម្នាក់នេះ ដើម្បីក្មួយបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ និងដើម្បីជីវិតដ៏រុងរឿង។ សូមអរគុណអនេកប្បការ (គុណវឌ្ឍ) “
អគ្គនាយក​ ទទក ​ស្នើ​សុំ​ឲ្យ​​​អង្គការ​អន្តរជាតិ​និង​ WHO​ ជួយ​ផ្ដល់​ដៃ​ដល់​ប្អូន​ប្រុស​ពិការ​​​​​ម្នាក់​នេះ​​

អគ្គនាយក​ ទទក ​ស្នើ​សុំ​ឲ្យ​​​អង្គការ​អន្តរជាតិ​និង​ WHO​ ជួយ​ផ្ដល់​ដៃ​ដល់​ប្អូន​ប្រុស​ពិការ​​​​​ម្នាក់​នេះ​​ ប្រភព៖ kqube

  • អគ្គនាយក​ ទទក ​ស្នើ​សុំ​ឲ្យ​​​អង្គការ​អន្តរជាតិ​និង​ WHO​ ជួយ​ផ្ដល់​ដៃ​ដល់​ប្អូន​ប្រុស​ពិការ​​​​​ម្នាក់​នេះ​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: