ចូលដេកនៅផ្ទះសំណាក់ មិនពិនិត្យមើលក្រោមគ្រែ ប្រយ័ត្នជួបរឿងបែបនេះ

ភ្ញៀវចំនួន ២នាក់ បានចំណាយពេលមួយយប់ ដេកនៅលើគ្រែក្នុងផ្ទះសំណាក់មួយ ដែលមានសាកសពលាក់នៅក្រោមពូក ទាំងមិនដឹងខ្លួន។ ភ្ញៀវទាំង២នាក់នោះ បានចូលទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែង ក្បែររមណីយដ្ឋានមាត់សមុទ្រ នៃទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ហើយបានត្អូញត្អែរអំពីរឿងក្លិន។ នៅថ្ងៃបន្ទាប់ បុគ្គលិកអនាម័យក៏បានកត់សម្គាល់ថាមានក្លិនស្អុយ និងរកឃើញឈាមនៅក្បែរគ្រែ។ បន្ទាប់ពីធ្វើការស្វែងរក ទើបឃើញមានសាកសពស្រ្តីកែភេទម្នាក់ ត្រូវបានគេលាក់ទុកនៅក្រោមគ្រែនោះ។

បើតាមប្រធានប៉ូលិសនៃទីក្រុងប៉ាតាយ៉ា លោក Apichai Kropphet បានប្រាប់ឲ្យដឹងថា ក្មេងប្រុសវ័យជំទង់ ២នាក់ អាយុ ១៧ឆ្នាំ និង ១៤ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទសម្លាប់ស្រ្តីរងគ្រោះ អាយុ២៨ឆ្នាំ ឈ្មោះ Amphon Kongsong។ ក្មេងប្រុសទាំង ២នាក់នោះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្រ្តីរងគ្រោះខាងលើមែន។

ក្មេងប្រុសវ័យ ១៧ឆ្នាំនោះ បានស្គាល់ Amphon តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ហើយត្រូវនាងបញ្ចុះបញ្ចូលឲ្យមករកការងារធ្វើ នៅក្នុងទីក្រុងប៉ាតាយ៉ា ជាមួយមិត្តភ័ក្ដិអាយុ ១៤ឆ្នាំម្នាក់។ ក្រោយមក ពួកគេទាំង ៣នាក់ បានមកស្នាក់នៅផ្ទះសំណាក់ខាងលើជាមួយគ្នា អស់រយៈពេល ២-៣ថ្ងៃ ហើយក៏កើតមានជម្លោះជាមួយគ្នាតែម្តង។ ពេលនោះ ក្មេងប្រុសវ័យ ១៧ឆ្នាំ បានច្របាច់ ក នាង ខណៈក្មេងប្រុសវ័យ ១៤ឆ្នាំ ជាអ្នកជួយចាប់៕

585

ប្រភព៖ Sabay


Related Posts