Barcelona អនុញ្ញាត​ឲ្យ​ Neymar នៅ​ប្រេស៊ីល​រហូត​ចប់​ជម្រុះ​ World Cup

ក្រោយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ Barcelona បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ Neymar នៅ​ប្រេស៊ីល​តទៅ​ទៀត​រហូត​ចប់​វគ្គ​ជម្រុះ​ World Cup។

 

Barcelona អនុញ្ញាត​ឲ្យ​ Neymar នៅ​ប្រេស៊ីល​រហូត​ចប់​ជម្រុះ​ World Cup​ Neymar

 

ការ​សម្រេច​បែប​នេះ​ដោយ​សារ​លោក Luis Enrique មិន​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​២៤ឆ្នាំ​ ធ្វើ​ដំណើរ​ទៅ​អេស្ប៉ាញ​ ហើយ​ត្រឡប់​ទៅ​ប្រេស៊ីល​វិញ​សប្ដាហ៍​ក្រោយ​ ដោយ​សារ​រូប​គេ​ ត្រូវ​លេង​ឲ្យ​ក្នុង​ឈុត​ធំ ពេល​ប៉ះ​ ប្រទេស អេក្វាឌ័រ​នៅ​ថ្ងៃ​ទី១ កញ្ញា និង​ប៉ះ​កូឡុំប៊ី ថ្ងៃ​ទី​៦​ កញ្ញា។

 

Barcelona នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ ក្រុម​ Athletic Bilbao នៅ​សប្ដាហ៍​ទី​២ ដោយ​គ្មាន​វត្តមាន​ កីឡាករ Neymar សារ​ជា​ថ្មី​។ គ្រូ​បង្វឹក​ថ្មី​ក្រុម​សាំបា​ប្រេស៊ីល​បាន​រើស​យក​យុវជន​៧នាក់​ដែល​ឈ្នះ​មេដាយ​មាស​ អូឡាំពិក​ឲ្យ​ចូល​ឈុត​ធំ​ដើម្បី​ត្រៀម​យុទ្ធនាការ​ជម្រុះ​ World Cup ស្រប​ពេល​បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​លេខ​រៀង​ទី​៦ ក្នុង​តារាង​មាន​៩ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​លេង​បាន​៦ប្រកួត៕

 

Barcelona អនុញ្ញាត​ឲ្យ​ Neymar នៅ​ប្រេស៊ីល​រហូត​ចប់​ជម្រុះ​ World Cup

 

​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal