បាក់​ឌុប​មិន​ទាន់​ចប់​ផង សាលា​មួយ​ត្រៀម​ផ្ដល់​អាហារូបករណ៍​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​​

សាកល​វិទ្យាល័យ​លេច​ធ្លោ​ទាំង​ស្តង់​ដា​និង​គុណភាព AUPP បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ដល់​ សិស្ស​ឆ្នើម​​​និទ្ទេស A និង B ពី​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ នឹង​ទទួល​បាន​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។​​

 

បាក់​ឌុប​មិន​ទាន់​ចប់​ផង សាលា​មួយ​ត្រៀម​ផ្ដល់​អាហារូបករណ៍​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​​

 

សិស្ស​ដែល​ទទួល​បាន​និទ្ទេស A ពី​ការ​ប្រឡង​បាក់​ឌុប​នឹង​ទទួល​បាន​អាហារូបករណ៍​ដែល​មាន​តម្លៃ ៤៥០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សិក្សា​រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រពីសាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​(AUPP) ។ ដោយ​ឡែក​សិស្ស​ដែល​ទទួល​បាន​និទ្ទេស B នឹង​ទទួល​បាន​អាហារូបករណ៍ ​ដែល​មាន​តម្លៃ ៣៥០០ដុល្លារ រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ ផង​ដែរ។

 

ការ​ផ្ដល់​អាហារូបករណ៍​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​ដល់​សិស្សានុសិស្ស ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ ទទួល​បាន​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​សញ្ញាបត្រ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល។

 

ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​ ២០១៦​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​នេះ​។ ចំពោះ​ការ​ប្រកាស​លទ្ធផល​នឹង​ប្រព្រឹត្ត​នៅ​ពេល​រសៀល​ ថ្ងៃ​១៣ កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយ​ឡែក​នៅ​ថ្ងៃ​១៤​កញ្ញា សម្រាប់​មណ្ឌល​នៅ​តាម​បណ្តា​ខេត្ត​នានា៕
អត្ថបទ៖ លឹម សុ​នា