កម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ បានទៅដល់ខេត្តព្រះសីហនុហើយ

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែសីហា ក្នុងក្លឹប 333 ខេត្តព្រះសីហនុ ដោយមានការចូលរួមពី សំណាក់អតិថិជនយ៉ាងច្រើនកុះករ និងជាកន្លែងដែលអតិថិជនអាចទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យ ដែលអាចកើតមានឡើងគ្រប់ពេល ជាមួយស្រាបៀរលីអូ។ ហើយរាល់ ការទិញកម្ម៉ង់ស្រាបៀរលីអូ នឹងមានឱកាសឈ្នះរង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនពី ស្រាបៀរលីអូ។

នេះជាកម្មវិធីដំបូងបង្អស់ដែលធ្វើឲ្យអតិថិជនមាន ភាពភ្ញាក់ផ្អើលដោយ ពួកគាត់អាចស្នើសុំបទចម្រៀងដែលខ្លួន ពេញចិត្ត ដើម្បីឲ្យកញ្ញា មាស សុខសោភាច្រៀងផ្ទាល់នៅលើឆាក។

កម្មវិធីបន្ទាប់នៃការប្រគំតន្ត្រីស្រាបៀរលីអូ គឺនៅក្លឹប Hip Hop ខេត្តសៀមរាប ថ្ងៃទី 26 ខែសីហា។ កុំភ្លេចណា សូមចូលរួមជាមួយស្រាបៀរលីអូ ភាពអស្ចារ្យអាចកើតមាន ឡើងគ្រប់ពេល! 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload