ប៉ឺត​ ខាំ ​ប្ដេជ្ញា​មិន​ចោល​ប្រដាល់ ឈប់​ឈឺ​ជើង​ពេល​ណា ឡើង​វ៉ៃ​ពេល​ហ្នឹង

កីឡាករ​ជើង​ខ្លាំង​ ប៉ឺត​ ខាំ​ មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ជើង​ឆ្វេង​នៅ​ឡើយ​ទេ​តែ​ឆ្លៀត​ហ្វឹកហាត់​តិចៗ​ប្រសិន​បើ​ជើង​ឈប់​ឈឺ​នឹង​ចូល​ប្រកួត​វិញ​តែ​ម្ដង។

 

ប៉ឺត​ ខាំ ​ប្ដេជ្ញា​មិន​ចោល​ប្រដាល់ ឈប់​ឈឺ​ជើង​ពេល​ណា ឡើង​វ៉ៃ​ពេល​ហ្នឹង ប៉ឺត​ ខាំ

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ប៉ឺត​ ខាំ​ សព្វ​ថ្ងៃ​នេះ​របួស​ជើង​ឆ្វេង​របស់​លោក​នៅ​មិន​ទាន់​បាត់​ឈឺ​នៅ​ឡើយ​ទេ។​ ពេល​ដែល​ហ្វឹកហាត់​ប៉ះ​ចំ​ត្រង់​ចំណុច​នេះ​​វា​និង​ឈឺ​ចាប់​ភ្លាម​តែ​ម្ដង​។​ អញ្ចឹង​ហើយ​ទើប​បាត់​មុខ​​ពី​ការ​ប្រកួត​លើ​សង្វៀន​ផ្សេងៗ។​​ «ខ្ញុំ​មិន​បោះ​បង់​ចោល​សង្វៀន​ប្រដាល់​ទេ​ ជើង​ឈប់​ឈឺ​ពេល​ណា​ខ្ញុំ​ឡើង​វៃ​វិញ​ហើយ»។ សម្ដី​របស់ ប៉ឺត​ ខាំ។​​

 

កូន​សិស្ស​លោក​គ្រូ​ ឡុង​ សារវ័ន​ រូប​នេះ​ធ្លាប់​ខូច​ជើង​ចំនួន​២ដង​មក​ហើយ​ដោយ​លើក​ទី១​ជា​ការ​ប្រកួត​មិត្តភាព​និង​កីឡាករ​មក​ពី​ ប្រេស៊ីល​ កាល​ពី​ឆ្នាំ​២០១៣ ​និង​លើក​ទី២​នេះ​ប្រកួត​​ជា​មួយ​កីឡាករ​ថៃ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ កាល​ពី​ខែ​មីនា​ ឆ្នាំ២០១៦​ កន្លង​ទៅ​នេះ៕

 

 

អត្ថបទ៖ នួន សីណា​