Chompoo Araya ត្រូវឱ្យអ្នកលេងអ៊ីនធឺណេត ខ្សឹបខ្សាវគ្នា… ព្រោះតែស្លៀកខោកីឡា រឹបខ្លាំងពេក! (មានវីដេអូ)

ថៃ៖ បន្ទាប់ពីផុសឃ្លីបវីដេអូ សកម្មភាពលោតអន្ទាក់នៅលើបណ្តាញសង្គមអ៉ីនស្តារក្រាមរួចមក កំពូលស៊ុបភើស្តារនាង Chompoo Araya ត្រូវបានអ្នកលេងអ៉ីនធឺណេត មួយចំនួនសម្តែងការមិនពេញចិត្ត និងធ្វើការខ្សឹបខ្សាវបន្តៗគ្នា ឥតឈប់ពីរឿងដែល នាងស្លៀកខោកីឡាតឹងរឹបជាប់សាច់ពេក ហើយទៅលោតអន្ទាក់ធ្វើមិនដឹង។

មានអ្នកខ្លះបានបញ្ចេញទស្សនៈរិះគន់នាង នៅក្នុងបណ្តាញសង្គមចំៗថា ចំពោះការ ស្លៀកខោកីឡារបស់នាងដែលមានសភាពរឹបតឹង និងស្តើងយ៉ាងខ្លាំងនោះគឺមិនមាន ភាពសមរម្យឡើយ។ ស្ថិតនៅក្នុងខោកីឡាពណ៌ផ្កាឈូក ដែលរឹបបឺតជាប់សាច់នេះ ហាក់ដូចជាបង្ហាញឱ្យគេបានឃើញថា Chompoo មានការស្លៀកពាក់ដោយ មិនបានគិត។ ឯអ្នកលេងអ៊ីនធឺណេតខ្លះទៀត ដែលជាអ្នកគាំទ្ររបស់នាង ក៏បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនផងដែរថា នេះគឺជាឈុតកីឡាទូទៅរបស់នារីៗ គ្មានអ្វីគួរឱ្យចាប់ថ្នាក់ ចាប់កំហុសនោះទេ ជាទូទៅគឺមានគេស្លៀកពាក់វា ច្រើននាក់ណាស់គ្មានឃើញអ្វីជាការមិនសមភ្នែកផង។

ជុំវិញបញ្ហាពាក់ព័ន្ធនឹងរឿងនេះ ម្ចាស់សាមីខ្លួនផ្ទាល់ នាង Chompoo ពីដំបូងក៏មានភាព ស្រឡាំងកាំង និងភ្ញាក់ផ្អើលដែរ ព្រោះមិនបានចាប់អារម្មណ៍ពីការស្លៀក សម្លៀកបំពាក់របស់ខ្លួននៅក្នុងការលោតអន្ទាក់​ នៅទីលានកីឡាលើកនេះ។ ប៉ុន្តែនាងក៏មិនទាន់មានប្រត្តិកម្មឆ្លើយតប ចំពោះអ្នកគាំទ្រនាង និងអ្នកលេងអ៉ីនធឺណេតទាំងអស់គ្នា ជាផ្លូវការណាមួយដែរ។

សម្រាប់លំដាប់កំពូលតារាដូចជានាង Chompoo Araya នេះត្រូវបានគេមើលឃើញថា ជាញឹកញាប់ នាងជាមនុស្សម្នាក់ ដែលចូលចិត្តហាត់កីឡាថែទាំសុខភាព និងបាន បង្ហោះសកម្មភាពរបស់ខ្លួន ចូលទៅក្នុងអ៊ីនស្តារក្រាមជារឿយៗផងថា នាងជាមនុស្សដែលចូលចិត្តហាត់ប្រាណ ហើយលទ្ធផលជាពិសេសនោះគឺ ក្បាលពោះរបស់នាងគ្មានសាច់យារធ្លាក់បន្តិចនោះទេ តែមានសាច់ដុំហាប់ណែន ល្អណាស់ ដែលធ្វើឱ្យនារីៗជាច្រើននាក់មានភាពច្រណែនព្រមទាំងមានបំណងប្រាថ្នា ចង់បាននូវភាពស៊ិចស៊ីល្អស្អាតនេះយ៉ាងខ្លាំងដូចជានាងផងដែរ។

ខាងក្រោមនេះជាខ្សែវីដេអូឃ្លីបដែលនាង Chompoo Araya បានផុស នៅពេលដែលនាងលោតអន្ទាក់ក្នុងទីលានកីឡាកាលពីពេលកន្លងទៅ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload