​វិធី​លាង​សម្អាត មីក្រូ​វេវ (​ម៉ាស៊ីន​ដុត​សាច់ ឬ​ដុត​នំ​)

​វិធី​លាង​សម្អាត មីក្រូ​វេវ (​ម៉ាស៊ីន​ដុត​សាច់ ឬ​ដុត​នំ​)

​មីក្រូ​វេវ ជា​ម៉ាស៊ីន​អេឡិចត្រូនិច ដូច្នេះ វា​ពិតជា​ពិបាក ក្នុង​ការសម្អាត​ណាស់ ពីព្រោះ យើង​មិន​អាច​ប្រើ​សាប៊ូ ឬ​ចាក់ទឹក​ដុស​លាង បាន​តាម​ចិត្ត​នោះ​ទេ ប៉ុន្តែ ខាងក្រោម​នេះ គឺជា​គន្លឹះ​ដ៏​មាន​ប្រយោជន៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការសម្អាត​វា ឲ្យបាន​ស្អាតល្អ​។​

​វិធីសាស្ត្រ​
១. ចាក់ទឹក​អាម៉ូញ៉ាក់ ឬ​ហៅ​ថា Ammonia Spirit (​អាច​រក​បាន​នៅ​តាម​ផ្សារ​ទំនើប​) នៅក្នុង​ចាន​មួយ​
២. យក​វា​ទៅ​ទុកចោល នៅក្នុង​ម៉ាស៊ីន​មីក្រូ​វេវ ពេញ​មួយ​យប់​
៣. ព្រឹក​ឡើង អ្នក​អាច​ជូត​សម្អាត ដូច​រាល់ដង​បាន ហើយ​ជាតិ​ក្អែ​ល ឬ​វត្ថុ​កខ្វក់​នានា នៅក្នុង​ម៉ាស៊ីន​នេះ នឹង​ងាយស្រួល​សម្អាត​ជាង​មុន​ឆ្ងាយ​ណាស់​។

​យ៉ាងណាមិញ ក្លិន​របស់​វា​ប្រហែលជា​អាក្រក់​បន្តិច ដូច្នេះ ចូរ​បើកទ្វារ​ផ្ទះ​ឲ្យ​ធំ ឬ​អ្នក​អាច​សម្អាត វា​នៅ​ខាងក្រៅ​ផ្ទះ​បាន ហើយ​ត្រូវតែ​ប្រើ​ស្រោមដៃ​ជ័រ​ជានិច្ច ពេល​ជូត​សម្អាត​។​

ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។