Mariah Carey គប់​ Laptop ចេញ​តាម​បង្អួច​ ពេល​ឮ​បទ​​របស់​ Beyonce

តារា​ចម្រៀង​ជើង​ចាស់ Mariah Carey ​ក្ដៅ​ចិត្ត​បាន​គ្រវែង Laptopចេញ​តាម​បង្អួច បន្ទាប់​ពី​​គូ​ដណ្ដឹង​ដែល​ជា​មហាសេដ្ឋី James Packer បាន​ចាក់​បទ​ចម្រៀង​របស់​តារា​ស្រី Beyonce ក្នុង​ផ្ទះ។ ​​​

 

 

Mariah Carey គប់​ Laptop ចេញ​តាម​បង្អួច​ ពេល​ឮ​បទ​​របស់​ Beyonce

 

តាម​ការ​ឲ្យ​ដឹង​ពី  The Fix ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​និយាយ​ថា កាល​ពី​ខែ​មុន Jamesប៉ុនប៉ង​ធ្វើ​ឲ្យ Mariah មាន​អារម្មណ៍​រ៉ូមែនទិក ដោយ​ចាក់​បទ ​”Crazy in Love” របស់​ភរិយា Jay Z ។ តែ​អ្វីៗ​ផ្ទុយ​ពី​ការ​គិត Mariahបាន​គប់ Laptopដែល​កំពុង​ចាក់​ចម្រៀង​​ភ្ជាប់​ជាមួយ​​ឧបករណ៍​បំពង​សំឡេង (speakers) ចេញ​តាម​បង្អួច​ទៅ​ក្រៅ​បាត់។

 

ប្រភព​បន្ត​ថា​ នា​យប់​នោះ​ គូ​ស្នេហ៍​ទាំង​២​បាន​ចែក​ជើង​គ្នា​ដេក​ផ្ទះ​ផ្សេង​គ្នា ហើយ Mariahបាន​ផឹក​ស្រា​ជា​ច្រើន​កែវ​ដើម្បី​បន្ធូរ​អារម្មណ៍។ មូលហេតុ​ដែល​កើត​រឿង​បែប​នេះ ព្រោះ Mariahមិន​​ចង់​ឮ​សំឡេង​តារា​ចម្រៀង​ប៉ុបស្រី​ដទៃ​ក្នុង​ផ្ទះ​របស់​នាង​ឡើយ៕

 

Mariah Carey គប់​ Laptop ចេញ​តាម​បង្អួច​ ពេល​ឮ​បទ​​របស់​ Beyonce

 

ចុចអាន៖Mariah Carey ស្លៀក​​ឆែក​ខ្លាំង​ស្ទើរ​តែ​លេច​គ្រឿង​ក្នុង​ ពេល​​ប្រគំតន្ត្រី​​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail