ខ្សែការពារ Tyler របស់ Man U ផ្ទេរទៅលេងនៅ Reading

ក្លិប Reading បានបំពេញការផ្ទេរខ្សែការពាររបស់បិសាចក្រហម Manchester United គឺកីឡាករ Tyler Blackett ក្នុងកិច្ចសន្យាចំនួន ៣ឆ្នាំ។

tyler_blackett_rex

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានចូលលេងប្រកួតដំបូងរបស់ខ្លួនឲ្យក្លិប United នេះ ដោយលោក Louis van Gaal កាលពីខែសីហា ឆ្នាំ ២០១៤ ជាមួយនិង Swansea។ ហើយរូបគេ ត្រូវបានក្លិបឲ្យទៅលេងក្រោមលក្ខខណ្ឌខ្ចីជើងនៅក្លិប Celtic អស់រយៈពេល ៦ ខែកាលពីរដូវកាលមុន និងបានបង្ហាញខ្លួនចំនួន ៨ប្រកួតប៉ុណ្ណោះ។

Tyler Blackett

Blackett បានក្លាយជាកីឡាករទី ១១ របស់ក្លិប Reading នេះ ក្រោយ ការមកដល់ខ្សែការពារ Liam Moore ពីក្លិប Leicester City កាលពីថ្ងៃសៅរ៍ ក្នុងរដូវកាលដោះដូរកីឡាករ៕

The post ខ្សែការពារ Tyler របស់ Man U ផ្ទេរទៅលេងនៅ Reading appeared first on CamboSport.