រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

6 Videos


មិនត្រឹមតែមហាជនទេដែលផ្ទុះប្រតិកម្មផ្ទួនៗទៅកាន់តារាចម្រៀង អេដា ពេលនេះសូម្បីតែតារាចម្រៀងជើងចាស់លោក រិន សាវ៉េត ក៏បានព្រលយសារមួយឃ្លាទៅកាន់តារាចម្រៀង អេដា ដែរ ដែលសារនោះបង្កប់ន័យវាយប្រហារយ៉ាងចាស់ដៃអានហើយស្ទើរចុកឈាមតែម្ដង ។

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

ក្នុងគណនីហ្វេសប៊ុកលោក រិន សាវ៉េត លោកបានបញ្ចេញសាររិះគន់ទៅកាន់តារាចម្រៀង អេដា ប្រាប់ដល់មហាជនជាសាធារណដោយភ្ជាប់មកជាមួយវីដេអូបកស្រាយរបស់ អេដា ឱ្យដឹងថា «ចុះបើយើងចេះហើយ អញ្ជើញទៅពឹងគេធ្វើអី ? ឯកភាពថា ប្អូនស្រីមានបទ ទំនុកច្រៀង និង បទភ្លេងថ្មី តែកុំអំនួតខ្លាំងពេក ហើយរៀនច្រៀងពាក្យខ្មែរឱ្យបានច្បាស់ផង …»

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

ការបញ្ចេញសារក្នុងន័យរិះគន់នេះ គឺឆ្លើយតបទៅនឹងវីដេអូអធិប្បាយរបស់តារាចម្រៀង អេដា ដែលនិយាយាពីការធ្វើបទ «នៅទៅនេះកំពុងមានមនុស្សខូចចិត្ត» របស់ខ្លួន ដែលអ្នកនាង អេដា បានព្រលយពាក្យថា គ្រប់បទទាំងអស់ទាល់តែឆ្លងកាត់អារម្មណ៍ និង ការកែតម្រូវរបស់នាងសិន ទើបនាងអាចច្រៀងបាន ព្រោះនាងយល់ថាមានចំនុចខ្វះខាត ពោលគឺនាងមិនអាចច្រៀងបទរបស់អ្នកនិពន្ធណាដោយមិនឆ្លងកាត់ទឹកដៃត្រួតពិនិត្យ និង កែតម្រូវរបស់នាងនោះឡើយ ។

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

ទោះបីជាអ្នកនាង អេដា បានចេញវីដេអូសុំទោសដល់មហាជនជាសាធារណចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានធ្វើឱ្យអ្នកគាំទ្រអាក់អន់ស្រពន់ចិត្តហើយក៏ដោយ ក៏នៅតែមានប្រតិកម្មខ្លាំងក្លាពីមហាជនដែរ ដែលនេះជាសញ្ញាបង្ហាញថា អេដា ពិតជាពិបាកប្រឈមមុខនឹងអាជីពជាតារាចម្រៀងរបស់ខ្លួនតទៅមុខទៀតណាស់ ៕ ភូមិន្ទ

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

អត្ថបទប្រហាក់ប្រហែល៖ អ្នកនិពន្ធ ៣ រូប ប្រកាសជំហរជួយ អេដា

ថ្មីៗនេះ តារាចម្រៀងនិយមច្រៀងបទថ្មី អេដា បានធ្វើឱ្យបណ្ដាអ្នកគាំទ្រមានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំងក្នុងរឿងដែលពួកគេយល់ថាអ្នកនាងជាតារាដែលមានមោទកភាពចំពោះខ្លួនឯងជ្រុលបង្កើតបានជាប្រតិកម្មកក្រើកពេញបណ្ដាញសង្គម រហូតដល់តារារូបនេះចេញមុខសុំទោសជាសាធារណៈទាំងទឹកភ្នែក ។

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

បញ្ហានេះ បានធ្វើឱ្យប្រជាប្រិយភាពរបស់ អេដា បាក់ស្រុតមិនធម្មតាឡើយ តែទោះបីជាយ៉ាងណា ក៏នៅមានមិត្តភ័ក្ដិសិល្បៈ និង អ្នកនិពន្ធមួយចំនួនក៏បានប្រកាសពីអារម្មណ៍ចង់លើក អេដា ឱ្យរឹងមាំឡើងវិញ ជាជាងនាំគ្នារិះគន់រហូតដល់នាងងើបមុខមិនរួចនោះ ។

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

លោក ម៉ា ច័ន្ទបញ្ញា ដែលជាតារាចម្រៀង និង ជាអ្នកនិពន្ធមួយរូបដែរនោះបានបញ្ចេញយោបល់ឱ្យដឹងថា «(បាតដៃក៏សាច់ខ្នងដៃក៏សាច់) មនុស្សណាក៏មិនអាចត្រូវគ្រប់ជ្រុងជ្រោយដែរ ។ «ដំរីជើងបួនគង់មានភ្លាត់» ព្រោះតែសម្ដី ពាក្យពេចន៍វាយប្រហារគ្នាទៅវិញទៅមក ធ្វើឲ្យបញ្ហាចេះតែធំទៅៗ ។ តើអ្នកណាជាអ្នកចំណេញទៅលើបញ្ហានេះ? ខ្ញុំគិតសារចុះសារឡើង ដូចជាគ្មានឃើញអ្វីចំណេញសោះ គឺមានតែខាតបង់។ ខាតបង់ត្រង់ថា ធនធានមនុស្សត្រូវបាក់ស្បាតសងខាង ។ សាកគិតលេងៗទៅមើល៍ គ្រាន់តែរឿងតូចមួយសោះ ក៏អាចក្លាយជារឿងធំបានដែរ ចុះយើងដើរទៅមុខជុំគ្នាយ៉ាងម៉េចទៅ? តោះ ភ្ញាក់ឡើង សាមគ្គីគ្នាឡើង ចេះស្រឡាញ់គ្នា! ពីមនុស្សសាមញ្ញម្នាក់»

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

ចំណែកឯលោក សុខ ជំនោរ ដែលជាអ្នកនិពន្ធដ៏ល្បី និង មានឥទ្ធិពលម្នាក់ដែរនោះបានបង្ហាញអារម្មណ៍ពិតឱ្យដឹងថា «បទ ស្រឡាញ់បងលើសហើយ និង បទ នៅទីនេះកំពុងមានមនុស្សខូចចិត្ត ជាបទចម្រៀងដែលខ្ញុំចូលចិត្តស្តាប់ហើយពីរោះក្នុងអំឡុងពេល 7 ឆ្នាំចុងក្រោយនេះ ពិសេសគឺអត្ថន័យ ។ បើសិនជា Status ខាងក្រោមនេះ ជា Status និង Account ពិតរបស់គាត់មែននោះខ្ញុំគិតថា មួយក្តារនេះមិនចំណេញទេ ទី1 ហ្វេនរបស់គាត់ដែលនៅគាំទ្រគាត់នឹងលែងបានស្តាប់សំឡេងគាត់ 2-ក្រុមគ្រួសារ មិត្តភ័ក្តិដែលគាំទ្រគាត់ បាត់ទឹកចិត្ត 3-កម្ពុជាបាត់ធនធានមនុស្ស ទោះគាត់នៅមានកម្រឹត 4-ជាសញ្ញាណអាក្រក់ដែលយុវជនខ្មែរមិនមានវប្បធម៌លើកលែងអធ្យាស្រ័យ ផលវិជ្ជមានអាចត្រង់ថា ជាការពញញ្ញាក់ស្មារតីតារាៗ ឲ្យស្តីចេះគិតនិងដាក់ខ្លួន។ ចឹងទូទាត់មក បើជាទស្សន:ខ្ញុំ អេដា គួរ សរសេបទ “ខ្ញុំថ្មី” ដែលជាបទថ្មីរបស់នាងបន្តទៀត។”កែស្ថានការណ៍អាក្រក់ឲ្យទៅជាឱកាស”- សជន»

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

ជាមួយគ្នានេះដែរ លោកសោម ដូរ៉េ ក៏បានបញ្ចេញគំនិតបែបសុទិដ្ឋិនិយមចំពោះរឿងនេះដែរថា «ខ្ញុំចូលចិត្តបងស្រី Addaតាំងពីខ្ញុំនៅក្មេង ដល់ឥឡូវក៏នៅតែចូលចិត្ត គ្រាន់តែអន់ចិត្តនិងអត្តចរឹករបស់គាត់មួយរយៈចុងក្រោយនេះបន្តិច ! ដោយសារតែការស្អប់បទភ្លេងចម្លងខ្លាំងពេក ធ្វើឱ្យគាត់កើតមានចិត្តចង្អៀតចង្អល់ បើកចិត្តមិនទូលាយ! តែតាមពិតទៅគាត់ធ្វើនេះមិនខុសទេ គ្រាន់តែរាងជ្រុលបន្តិច ! សង្ឃឹមថាគ្រប់គ្នា ឈប់ស្តី និងអន់ចិត្តនឹងគាត់ ! ឥឡូវគាត់បានសុំទោសហើយ !! ពេលនេះគាត់ត្រូវការកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ដើម្បីបន្តធ្វើបទចម្រៀងមិនចម្លងពីគេបន្តទៀត !! ខ្មែរមិនត្រូវឈ្លោះគ្នាទេ យើងត្រូវស្រឡាញ់គ្នា យោគយល់និងអត់ឱនឱ្យបានច្រើន ព្រោះសិល្បៈខ្មែរត្រូវការធនធានមនុស្សល្អៗ ដើម្បីអភិវឌ្ឍសិល្បៈរបស់ប្រទេសយើងដើរទៅមុខបន្តទៀត !!»

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!

ក្រោយទទួលរងព្រនង់រិះគន់យ៉ាងចាស់ដៃនេះ យើងមិនទាន់ដឹងថា អេដា និង ចេញបទថ្មីៗដើម្បីបម្រើអារម្មណ៍មហាជនទៀតឬយ៉ាងណានោះឡើយ ខណៈដែលអ្នកនាងក៏បានចេញវីដេអូសុំទោសហើយសន្យាថានឹងមិនឱ្យមានកំហុសបែបនេះកើតឡើងលើកក្រោយទៀតនោះ ៕ ភូមិន្ទ

រិន សាវ៉េត ទ្រាំលែងបាន ក៏ព្រលះ អេដា មួយឃ្លា អានហើយចុកឈាមហ្មង!