កំពុង​នៅលើ​គ្រែ​សម្រាលកូន ខ្ញុំ​អស់កម្លាំង​ណាស់ ចង់​ញ៉ាំ​អី​បន្តិច​តើ​បាន​ទេ​?

កំពុង​នៅលើ​គ្រែ​សម្រាលកូន ខ្ញុំ​អស់កម្លាំង​ណាស់ ចង់​ញ៉ាំ​អី​បន្តិច​តើ​បាន​ទេ​?

ស្តាប់​ចំណងជើង ដូចជា​ភ្លាវ ឬ​មិន​សម​ទំនង​សោះ ប៉ុន្តែ អ្នក​សាក​គិត​ទៅ​មើល បើ​អ្នក​ឈឺពោះ​សម្រាល ប៉ុន្តែ ហេវ​ហត់ ហើយ​អស់​ថាមពល តើ​យើង​មាន​កម្លាំង​ឯណា ទៅ​បញ្ចេញ​កូន​ឲ្យចេញ​នោះ​។​

​ដំណឹង​ល្អ​នោះ​គឺថា យើង​អាច​ញ៉ាំ​បាន បើ​យើង​ឃ្លាន​។ ស្ត្រី​ជា​ម្តាយ​មួយចំនួន អាច​នឹង​ឃ្លាន ឬ​ស្រេកទឹក មុន ឬ​អំឡុង​ពេល​សម្រាលកូន នៅលើ​គ្រែពេទ្យ​។ យ៉ាងណាមិញ អ្នក​ត្រូវ​ប្រាកដថា អ្វី​ដែល​អ្នកនឹង​ញ៉ាំ​នោះ មាន​សុខភាព​ល្អ ហើយ​មិន​ប៉ះពាល់​កូន​។​

​តើ​ការ​ញ៉ាំ​ក្នុង​ពេល​នេះ អាច​បញ្ឈប់ ឬ​ធ្វើឲ្យ​ការ​សម្រាលកូន ត្រូវបាន​រាំងស្ទះ ឬ​មាន​បញ្ហា​អ្វី​ដែរ​ឬទេ​?

ការ​ញ៉ាំ​អាហារ​ពីរ​បី​ម៉ាត់ ទឹក​ពីរ​បី​ក្អឿក នឹង​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ល្អ​ជាង​មុន ដូច្នេះ ការ​សម្រាល​ប្រាកដជា​ល្អ ទៅ​តាម​នោះ​ដែរ ហើយ​វា​គ្មាន​ហេតុផល​អ្វី ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​មាន​បញ្ហា ឬ​សម្រាល​មិន​ចេញ ដោយសារ​ការ​ញ៉ាំ​បែប​នេះ​ឡើយ​។​

មុន​សម្រាល អ្នក​ប្រហែលជា​មិន​ឃ្លាន ប៉ុន្តែ អំឡុង​ពេល​សម្រាល ដោយសារ​ការ​ខំប្រឹង ហើយ​មិន​មាន​អី​ចូល​ពោះ​ទៀត​នោះ វា​នឹង​ធ្វើឲ្យ​អ្នកឃ្លាន មាន​អារម្មណ៍មិនល្អ ហើយ​បាត់បង់​ថាមពល ដូច្នេះ ការ​ញ៉ាំ​អាហារ​ពីរ​បី​ម៉ាត់ ពិតជា​ជួយ​បាន​ច្រើន​ណាស់​៕

ប្រភព ៖ Baby Center
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • កំពុង​នៅលើ​គ្រែ​សម្រាលកូន ខ្ញុំ​អស់កម្លាំង​ណាស់ ចង់​ញ៉ាំ​អី​បន្តិច​តើ​បាន​ទេ​?已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:សុខភាពស្ដ្រី