សិក្ខាសាលា «គំរូ​ថ្មី​ក្នុង​រក្សា​ការពារ​ប្រព័ន្ធ cyber​ » ធ្វើឡើងថ្ងៃនៅថ្ងៃទី២៦នេះ

ស្រប​ពេល​ដែល​ការ​ការពារ​សុវត្ថិភាព​ប្រព័ន្ធ cyber របស់​ធុរកិច្ច​សម័យ​ទំនើប​កំពុង​តែ​ប្រឈម​មុខ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ដ៏​ស្មុគស្មាញ​ តម្រូវ​ឲ្យ​មាន​ការ​រុះរើ​សារ​ឡើង​វិញ​នូវ​ការ​អនុវត្ត​ប្រព័ន្ធ​ការពារ​នេះ។­ អ្វី​ដែល​ពិសេស​នោះគឺ​ត្រូវ​ធ្វើការ​គិត​ពិចារណា​ឡើង​វិញ​នូវ​យុទ្ធសាស្រ្ត ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ជា​ច្រើន​ផ្សេងៗ​ទៀត​ ដូច​ជា​កត្តា​ធនធាន​មនុស្ស កត្តា​ដំណើរ​ការ​ការងារ និង​កត្តា​បច្ចេក​វិទ្យា។ ​

​­ 

សិក្ខាសាលា «គំរូ​ថ្មី​ក្នុង​រក្សា​ការពារ​ប្រព័ន្ធ cyber​ » ធ្វើឡើងថ្ងៃនៅថ្ងៃទី២៦នេះ

 

នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ក្រុមហ៊ុន Portcullis Technologies​​ ​សហការ​ជាមួយ​ក្រុមហ៊ុន Athena Dynamics​ (បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន BH Global Corporation Ltd​ ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​ហ៊ុន​របស់​ប្រទេស​សិង្ហ​បុរី)​ នឹង​មក​ធ្វើ​បទ​បង្ហាញ ចែក​រំលែក​នូវ​វិធីសាស្រ្ត​ដែល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ថ្មី ដែល​អាច​នឹង​ជំនះ​នូវ​ភាព​លំបាក​ទាំង​នេះ​បាន។

 

ការ​ផ្តួចផ្តើម​ការ​សហការ​នេះ​ឡើង គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​នឹង​នាំ​មក​នូវ​ដំណោះ​ស្រាយ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ប្រព័ន្ធ cyber សម្រាប់​បច្ចេក​វិទ្យា​ព័ត៌មាន(IT) និង​ដំណើរ​ការ​ប្រតិបតិ្តការ​បច្ចេក​វិទ្យា​ (OT) ដែល​មាន​ទំនាក់​ទំនង​យ៉ាង​សំខាន់​ទៅ​នឹង​រចនា​សម័្ពន្ធ​បច្ចេក​វិទ្យា​របស់​ប្រទេស​កម្ពុជា។

 

សិក្ខាសាលា «គំរូ​ថ្មី​ក្នុង​រក្សា​ការពារ​ប្រព័ន្ធ cyber​ » ធ្វើឡើងថ្ងៃនៅថ្ងៃទី២៦នេះ

 

លោក Max Lee អគ្គ​នាយក ក្រុមហ៊ុន Portcullis Technologies បាន​មាន​ប្រសាសន៍​ថា «យើង​ខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​តែ​មួយ​គត់​ពី​ក្រុមហ៊ុន Athena Dynamics​ ក្នុង​ការ​ផ្គត់​ផ្គង់​ផលិត​ផល និង​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ យើង​ខ្ញុំ សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ប្រទេស​ជាតិ​នឹង​ទទួល​បាន​នូវ​ការ​អនុវត្ត​ក្នុង​ការ​ការពារ​សុវត្ថិភាព​ប្រព័ន្ធ​ cyber​ បាន​យ៉ាង​រឹងមាំ។ ទាំង​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ជា​ការ​បោះ​ជំហាន និង​ជា​មូលដ្ឋាន​សំខាន់​មួយ ដែល​ក្រុមហ៊ុន Portcullis Technologies បាន​ចូល​ខ្លួន​មក​ជួយ​ស្ថាបន័​​​ជា​ច្រើន​ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ថែរក្សា​ការពារ​ទុក​ជា​មុន ដើម្បី​ជៀស​ពី​ការ​គំរាម​កំហែង និង​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ cyber​។​

 

ចំណែក​លោក Ken Soh​ អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Athena Dynamics របស់​ប្រទេសសិង្ហបុរី​មាន​ចំណាប់​អារម្មណ៍​ថា៖ ក្រុមហ៊ុន Portcullis Technologies​​ នឹង​នាំ​មក​នូវ​ធន​ធាន​ដែល​ជា​ជំនាញ​នៃ​បច្ចេក​វិទ្យា​នៅ​ក្នុង​ទីផ្សារ ហើយ​ដែល​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​កិច្ច​សហ​ប្រតិបត្តិការ​នេះ គឺ​ជា​កម្លាំង​ការពារ​ដ៏​រឹងមាំ​មួយ ដែល​អាច​នាំ​មក​នូវ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ cyber នៅ​ក្នុង​ប្រទេស​កម្ពុជា។​ យើងខ្ញុំ​នឹង​រង់ចាំ​ផ្តល់​កិច្ច​សហការ និង ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ស្ថាប័ន​ផ្សេងៗ​គ្នា ដើម្បី​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​បរិយាកាស​ធុរកិច្ច នា​ពេល​អនាគត​ខាង​មុខ​នេះ។​

 

សិក្ខាសាលា «គំរូ​ថ្មី​ក្នុង​រក្សា​ការពារ​ប្រព័ន្ធ cyber​ » ធ្វើឡើងថ្ងៃនៅថ្ងៃទី២៦នេះលោក Ken Soh​ អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Athena Dynamics របស់​ប្រទេសសិង្ហបុរី​

 

សិក្ខា​សាលា​ស្តី​អំពី​ «គំរូ​ថ្មី​ក្នុង​រក្សា​ការពារ​ប្រព័ន្ធ cyber»​ នៅថ្ងៃទី​២៦ ខែ​សីហា​ខាងមុខ​នេះ នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​សំខាន់​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត។​ កម្មវិធី​នេះ​មាន​ការ​សហការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Portcullis Technologies,​ ក្រុមហ៊ុន Athena Dynamics​ របស់​ប្រទេស​សិង្ហបុរី និង​ក្រោម​ការ​គាំទ្រ​ពី សមាគម​សហ​គ្រិន​វ័យ​ក្មេងកម្ពុជា​​​​ សមាគម​អ្នក​ជំនាញ​កុំព្យូទ័រ​កម្ពុជា ក្រុមហ៊ុន NTT Communications និង​ឧបត្ថម្ភ​ការ​ផ្សព្វផ្សាយ​ព័ត៌មានពី​​ Sabay Digital Corporation Cambodia​៕

 

អត្ថបទៈ ដៃគូសហការ