ញាាក់សាច់! ដេកមួយយប់ហើយ ទើបដឹងថាមានសាកសពក្រោមគ្រែ ក្នុងសណ្ឋាគារមួយ នៅប៉ាតាយ៉ា ប្រទេសថៃ

ថៃ៖ ជារឿងមួយដែលនឹកស្មានមិនដល់ ដែលបានកើតឡើងនៅក្នុងប្រទេសថៃ នៅក្នុងសណ្ឋាគារមួយកន្លែង នៅតំបន់រមណីយដ្ឋាន Pattaya ដែលមានសាកសពលាក់នៅក្រោមគ្រែ ត្រូវបានប្រទះឃើញ ក្រោយពេលភ្ញៀវទេសចរ ២នាក់ស្នាក់នៅមួយយប់រួចទើបដឹង។

យោងតាមប្រភពបានឲ្យដឹងថា មានភ្ញៀវទេសចរ២នាក់ បានមកស្នាក់នៅសណ្ឋាគារនេះមួយយប់ ទាំងមិនដឹងថា មានសាកសពនៅក្រោមគ្រែឡើយ។ភ្ញៀវទេសចរមកស្នាក់នៅក្នុងបន្ទប់ដែលមានសាកសពនេះ ពួកគេក៏បានចាប់អារម្មណ៍នូវក្លិនស្អុយ ដែលសាយភាយចេញផងដែរ ទើបធ្វើឲ្យពួកគេបានប្រាប់ទៅអ្នកបំរើឲ្យជួយសម្អាត។ 

លុះដល់សម្រាកបានមួយយប់ រហូតដល់ព្រឹកបន្ទាប់ ក្លិនស្អុយដដែលបានសាយភាយចេញម្តងទៀត ធ្វើឲ្យភ្ញៀវទេសចរដែលបានស្នាក់នៅក្នុងបន្ទប់នោះ បានត្អួញត្អែរ ក៏បានប្រាប់ឲ្យអ្នកបំរើមកពិនិត្យមើលម្តងទៀត រួចក៏បានប្រទះឃើញឈាមហូរចេញពីក្រោមគ្រែ  ក្រោយមកទៀត ស្រាប់តែឃើញសាកសពនារីម្នាក់ នៅក្រោមគ្រែនោះតែម្តង ដោយមិនបានដឹងថា សាកសព លាក់ទុកនៅទីនោះតាំងពីប៉ុន្មានថ្ងៃរួចមកហើយទេ។

បើយោងតាមមន្រ្តីប៉ូលិស នៅតំបន់ Pattaya លោក Col Apichai Kropphet បានបញ្ជាក់អះអាងថា «អ្នកសម្អាតនៅសណ្ឋាគារនេះ ព្រមទាំងភ្ញៀវទេសចរ បានធំក្លិនស្អុយចម្លែក នៅក្នុងបន្ទប់ រហូតដល់ពួកគេប្រទះឃើញ ក៏បានរាយការណ៍ប្រាប់ប៉ូលិស»

នៅពេលដែលប៉ូលិសចុះមកធ្វើការត្រួតពិនិត្យរួចហើយនោះ សាកសពត្រូវបានកំនត់អត្តសញ្ញាណស្គាល់ភ្លាមៗផងដែរ ដោយសាកសពត្រូវបានឃាតករសម្លាប់ ហើយលាក់ទុកក្រោមគ្រែនោះ មានឈ្មោះថា Amphon Kongsong ភេទស្រី អាយុ ២៨ឆ្នាំ ។

ក៏គួរបញ្ជាក់ឲ្យដឹងបន្ថែមទៀតផងដែរថា ឃាតករដែលសម្លាប់ស្រ្តីអាយុ ២៨ឆ្នាំ ហើយលាក់ក្រោមស៊ុមគ្រែនោះ ត្រូវបានចាប់ខ្លួន ហើយឃាតករបានសារភាពរួចហើយដែរ ដោយឃាតករមាន គ្នា២នាក់ សុទ្ធតែវ័យជំទង់ ប្រុសនិងស្រី។ ទីមួយ ភេទប្រុស មានអាយុ១៧ឆ្នាំ និងម្នាក់ទៀត ភេទស្រី មានអាយុត្រឹម ១៤ឆ្នាំ ប៉ុណ្ណោះ។

ក្នុងចម្លើយសារភាពរបស់ឃាតករបានបញ្ជាក់ថា ពួកគេទាំង២នាក់  ស្គាល់គ្នាតាមរយៈហ្វេសបុក បន្ទាប់មកពួកគេក៏ក្លាយជាមិត្តនឹងគ្នា។ លុះដល់ថ្ងៃមួយឃាតករប្រុស ក៏ត្រូវបានឃាតករស្រី ណែនាំឲ្យមកធ្វើការនៅ សណ្ឋាគារនៃរមណីយដ្ឋាន Pataya នេះ លុះមកដល់សណ្ឋាគារ ពួកគេក៏បានជួបស្រ្តីរងគ្រោះ ហើយបានពិភាក្សាគ្នាយ៉ាងយូរ រហូតដល់កើតមានទំនាស់ ដោយសារឃាតករប្រុសបានបដិសេធនូវសំណើរអ្វីមួយ ដូច្នេះហើយក៏កើតមានករណីឃាតកម្មនេះតែម្តង។

ក្រោយពីសម្លាប់បានសម្រេចហើយ ឃាតករទាំង២នាក់​ បានរួមដៃគ្នា យកសាកសពទៅលាក់នៅក្រោមស៊ុមគ្រែតែម្តង។ បើយោងតាមសម្តីរបស់ឃាតករ សាកសពនេះបានលាក់ទុកអស់រយៈពេលចំនួន ៣-៤ថ្ងៃ រួចមកហើយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត