អាហារ​ ៥​ យ៉ាង​ដែល​សម្បូរ​ដោយ​ជាតិ​ Protein និង​ Carbohydrates ល្អ​សម្រាប់​អ្នក​ចង់​កើន​សាច់​ដុំ

ខាងក្រោមនេះគឺជាអាហារ ៥ យ៉ាង ដែលមានផ្ទុកទៅដោយ carbohydrates និង ជាតិ protein មានគុណភាពខ្ពស់ ជំនួយដល់ផែនការកើនទម្ងន់ និង កើនសាច់ដុំរបស់លោកអ្នក។Protein ចាត់ទុកជាសារជាតិសំខាន់ក្នុងការបង្កើត និងលូតលាស់នៃសាច់ដុំ។ ទន្ទឹមនឹងនោះ carbohydrates ក៏ជាធាតុផ្សំដ៍អស្ចារ្យជំនួយដល់ដំណើរការកើនសាច់ដុំដែរ។ពេលធ្វើលំហាត់ប្រាណ ការផ្គត់ផ្គង់ carbohydrates អាចជួយឲ្យរាងកាយរបស់អ្នកប្រើប្រាស់ glycogen (ថាមពល) មានចលនាត្រង់កន្លែងសាច់ដុំ ព្រោះបើរាងកាយមានជាតិ carbohydrates មិនគ្រប់គ្រាន់ទេ វាពិបាកណាស់ក្នុងការឡើងសាច់ដុំ។

អាហារ​ ៥​ យ៉ាង​ដែល​សម្បូរ​ដោយ​ជាតិ​ Protein និង​ Carbohydrates ល្អ​សម្រាប់​អ្នក​ចង់​កើន​សាច់​ដុំ
ខាងក្រោមនេះគឺជាអាហារ ៥ យ៉ាងដែលផ្ទុកទៅដោយ carbohydrates និង protein ជំនួយដល់ផែនការ កើនទម្ងន់ និង កើនសាច់ដុំរបស់លោកអ្នក។
1. ស៊ុត (ផ្នែកស)៖
អ្នកអាចឃើញវានៅក្នុងបណ្ដាផលិតផលអាហារូបត្ថម្ភសម្រាប់រាងកាយដូចជា៖ ទឹកដោះគោបង្កើនសាច់ដុំ និង ម្សៅប្រូតេអ៊ីន របស់អ្នកហាត់ប្រាណ ។ ផ្នែកសនៃស៊ុតមានផ្ទុក calories 99, protein 21g, carbohydrates 2g  ដែលមិនមានជាតិខ្លាញ់ច្រើន ល្អសម្រាប់អ្នកធ្វើលំហាត់ប្រាណ។ញុំាអាហារពេលព្រឹកជាមួយ ស៊ុត ៦គ្រាប់ យកតែផ្នែកស (ស្ងោរ ឬ ជៀន) រួចផឹកទឹកត្រចៀកកាំ ។ វាជាអាហារល្អណាស់ សម្រាប់អ្នកចង់កើនសាច់ដុំ។
អាហារ​ ៥​ យ៉ាង​ដែល​សម្បូរ​ដោយ​ជាតិ​ Protein និង​ Carbohydrates ល្អ​សម្រាប់​អ្នក​ចង់​កើន​សាច់​ដុំ
2. សាច់គោ និង សាច់ទ្រូងមាន់៖
អាហារប្រភេទនេះមានផ្ទុក protein ច្រើន ងាយស្រួលក្នុងការបរិភោគ ព្រោះវាមានជាតិខ្លាញ់តិច។ ហើយអាហារទាំងពីរប្រភេទនេះផងដែរ សំបូរទៅដោយសារធាតុដូចជា
   + សាច់ទ្រូងមាន់170 g មានផ្ទុក calories 205g , protein 38g និងជាតិខ្លាញ់ 4g
 + សាច់គោ110g មានផ្ទុក calories 136g , protein 24g និងជាតិខ្លាញ់ 4gផងដែរ ។
ដូច្នេះជាមួយនឹងសារជាតិទាំងនេះ ការកើនសាច់ដុំ នឹងកើនឡើងងាយស្រួល ហើយឆាប់រហ័សបំផុត។
អាហារ​ ៥​ យ៉ាង​ដែល​សម្បូរ​ដោយ​ជាតិ​ Protein និង​ Carbohydrates ល្អ​សម្រាប់​អ្នក​ចង់​កើន​សាច់​ដុំ