“របៀបកំចាត់ខ្មៅជុំវិញករយះពេលត្រឹមតែ២០នាទី”

ចូរអ្នកមើលការបង្ហាញក្នុងវីដេអូ និងសាកល្បងវិធីដែលមានប្រសិទ្ធភាពមួយនេះ។ អ្នកនឹងឃើញពីលទ្ធផលដ៏អស្ចារ្យ 

ការធ្វើអោយស្បែកកដែលខ្មៅស្រអាប់ទៅជាស មានបីដំណាក់កាល។ ស្បែកកដែលខ្មៅស្រអាប់គឺជាទូទៅបណ្តាលមកពីការខ្វះអនាម័យ ជំងឺទឹកនោមផ្អែម ការត្រូវពន្លឺព្រះអាទិត្យ និងភាពធាត់ជាដើម។ ទោះជាមកពីបណ្តាលមូលហេតុយ៉ាងណាក៏ដោយ អ្នកអាចកំចាត់វាបានដោយងាយដោយគ្រាន់តែធ្វើតាមវិធីងាយៗ៣ជំហានខាងក្រោម។

ជំហានទីមួយ៖ ស្ទីម

អ្នកត្រូវស្ទីមជាមួយទឹកក្តៅជាមុនសិន។ ប្រើប្រាស់ក្រណាត់ដុសជុំវិញកប្រមាណ២-៣នាទី។

ជំហានទី២៖ ការដុសខាត់

អ្នកត្រូវការ៖

-អំបិល

-ប្រេងអូលីវ ២ស្លាបព្រា (អាចជំនួសដោយ ប្រេងដូង)

-ម្សៅសូដា Baking soda ១ស្លាបព្រា

លាយចូលគ្នានូវគ្រឿងផ្សំទាំង៣ រួចលាបជុំវិញករបស់អ្នក រួចដុសខាត់ថ្នមៗប្រមាណ២នាទី។ អ្នកអាចប្រើក្រណាត់ដុសខ្លួន ឬសំឡីក៏បានក្នុងការដុសខាត់។

ម្សៅសូដាBaking soda ជួយអោយស្បែកភ្លឺ និងទន់ ហើយប្រេងអូលីវអាចជួយបន្ថែមអោយស្បែកទន់រលោង។

ជំហានទី២៖ ម៉ាស្សាជំរុះស្បែកខ្មៅ

អ្នកត្រូវការ៖

-ម្សៅ sandalwood (ឬអាចជំនួសដោយគ្រឿងដែលធ្វើអោយស្បែកសផ្សេងទៀត)

-ក្រូចឆ្មា ១ចំហៀង

-ទឹកដោះគោ ៤ស្លាបព្រា

ដាក់ទឹកដោះគោ ៤ស្លាបព្រាចូលក្នុងម្សៅ Sandalwood រួចច្របាច់ក្រូចឆ្មាចូរ នឹងលាយអោយសព្វ។ រួចប្រើជក់ទន់លាបវាជុំវិញក។វានឹងធ្វើអោយស្បែកអ្នកសភ្លឺ និងទន់រលោងគួរអោយចង់ស្ទាបអង្អែល។

ប្រភព ៖ kakmeas

 

  • “របៀបកំចាត់ខ្មៅជុំវិញករយះពេលត្រឹមតែ២០នាទី”已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:សុខភាព
Tags: