ជប៉ុន​ចង់​បង្កើន​សមត្ថភាព​ផ្ទុក​មីស៊ីល​លើ​យន្តហោះ​ទ្វេ​ដង ដើម្បី​ទប់ទល់​ជា​មួយ​ចិន

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានបង្ហើបឲ្យដឹងថា លោកចង់អភិវឌ្ឍយន្តហោះ F-15 ចំនួន២០០គ្រឿង ឲ្យមានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលបានច្រើនជាងមុនទ្វេដង ដើម្បីត្រៀមខ្លួនក្រែងមានការប៉ះទង្គិចគ្នាណាមួយជាមួយកងទ័ពអាកាសចិន ក្នុងតំបន់ជម្លោះសមុទ្រចិនខាងកើត ។

 

ក្រសួងការពារជាតិអាចនឹងដាក់សំណើសុំកញ្ចប់ថវិកាបន្ថែម ដើម្បីពង្រឹងសមត្ថភាពផ្ទុកមីស៊ីលរបស់យន្តហោះ F-15 ដែលផលិតឡើងដោយអាមេរិក ហើយដំណើរការដោយកងកម្លាំងស្វ័យការពារអាកាសជ៉ុន (ASDF) ដែលការដើម្បីពង្រឹងសមត្ថភាពលើកនេះ គឺបន្ថែមលទ្ធភាពផ្ទុកមីស៊ីលបាញ់ពីអាកាសទៅក្នុងអាកាស ពី៨គ្រាប់ ឲ្យឡើងដល់១៦គ្រាប់ ក្នុងយន្តហោះចម្បាំងមួយគ្រឿងៗ ក៏ដូចជាជួសជុលស្លាបយន្តហោះ និងផ្នែកខ្លះទៀត ដើម្បីពន្យាររយៈពេលប្រើប្រាស់ ។

មកទល់ពេលនេះ កងកម្លាំងស្វ័យការពារអាកាសរបស់ជប៉ុន មានដំណើរការយន្តហោះ F-15 ២០០គ្រឿងហើយ ដើម្បីប្រយុទ្ធ និងហ្វឹកហាត់ក្នុងស្ថានភាពខុសគ្នា ក្នុងនោះដែរវាក៏មានយន្តហោះចម្រុះតួនាទី Mitsubishi F-2 ចំនួន៩០គ្រឿង និងយន្តហោះអភិវឌ្ឍថ្មី F-16 មួយគ្រឿងផងដែរ ។ ក្នុងខណៈនេះដែរ កញ្ចប់ថវិកាថ្មីសម្រាប់ឆ្នាំ២០១៧ ត្រូវបានគេដឹងថា មានដល់ទៅ៥១ពាន់លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលការចំណាយ ទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងផ្សេងទៀត ។

បញ្ហាភាពតានតឹងនៅសមុទ្រចិនខាងកើត កំពុងតែស្ទុះឡើងជាលំដាប់ ដោយភាគីទាំងចិន និងជប៉ុន ចាប់ផ្ដើមដំឡើងសាច់ដុំដាក់គ្នារឹតតែខ្លាំង ជាក់ស្ដែងចិនបានធ្វើសមយុទ្ធជើងទឹក ដោយមានប្រើមីស៊ីល និងនាវាចម្បាំងជាច្រើនទៀត រីឯជប៉ុនវិញ គេបានចាប់ផ្ដើមអភិវឌ្ឍយន្តហោះចម្បាំងរឹតតែខ្លាំង ក្នុងនោះដែរ គេក៏ស្នើឲ្យមានការផលិតនាវាល្បាតដែនទឹក ឲ្យរឹតតែច្រើនជាងមុនដែរ ដើម្បីល្បាតដែនទឹកក្បែរកោះជម្លោះ Diaoyu ឬ Senkaku ៕

ជប៉ុន​ចង់​បង្កើន​សមត្ថភាព​ផ្ទុក​មីស៊ីល​លើ​យន្តហោះ​ទ្វេ​ដង ដើម្បី​ទប់ទល់​ជា​មួយ​ចិន

ជប៉ុន​ចង់​បង្កើន​សមត្ថភាព​ផ្ទុក​មីស៊ីល​លើ​យន្តហោះ​ទ្វេ​ដង ដើម្បី​ទប់ទល់​ជា​មួយ​ចិន
ប្រភព៖ kqube

  • ជប៉ុន​ចង់​បង្កើន​សមត្ថភាព​ផ្ទុក​មីស៊ីល​លើ​យន្តហោះ​ទ្វេ​ដង ដើម្បី​ទប់ទល់​ជា​មួយ​ចិន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: