យាយ ១០៥ ឆ្នាំ​សម្រេច​ប្រាថ្នា​ឲ្យ​ប្រុស​ស្អាត​ពន្លត់​អគ្គិ​ភ័យ​ជូន​នំ​ខួប

ក្រុងឡុងដ៍: អ្នកស្រី អ៊ីវេណា ស្មៀឡេស ទើបប្រារឰខួបកំណើត ១០៥ ឆ្នាំ តែមិនទាន់ដល់ទីបញ្ចប់នោះទេ។ដោយសារតែអ្នកស្រី អ៊ីវេណា ស្នើសុំបុគ្គលិកអគ្គិភ័យសាក់ខ្លួនឲ្យយកនំខួបកំណើតជូនអ្នកស្រី ជីដូនរូបនេះមានបំណងប្រាថ្នារបស់ខ្លួន។អ្នកស្រី អ៊ីវេណា ឈ្មោះក្រៅថា «មីង អ៊ីវី» គឺជាពលរដ្ឋរស់នៅក្នុងមជ្ឈមណ្ឌលជនចាស់ជរា Addison Court ភូមិក្រោក្រូក សង្កាត់ Tyne & Wear ចក្រភពអង់គ្លេស។ទោះបីជាជីដូនវ័យជាង ១០០ ឆ្នាំរូបនេះស្នើសុំរៀបចំខួបកំណើតដ៏ពិសេសយ៉ាងណាក៏ដោយ ក៏អ្នកស្រីមិនរំពឹងថា វាអាចនឹងកើតឡើងជារូបរាងឡើយ រហូតដល់បុគ្គលិកអគ្គិភ័យម្នាក់ឡើងតាមជញ្ជាំងផ្ទះចូលតាមបង្អួចនៃជាន់ទី៣ និងជូនកាដូនំខួបពងទាវីចតូចរៀដល់អ្នកស្រីផ្ទាល់។

យាយ ១០៥ ឆ្នាំ​សម្រេច​ប្រាថ្នា​ឲ្យ​ប្រុស​ស្អាត​ពន្លត់​អគ្គិ​ភ័យ​ជូន​នំ​ខួប

បុគ្គលិកមជ្ឈមណ្ឌល ដេប្រា ខាតធ័រ និយាយថា៖ «គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង»។លោកថា៖ «កាលពីខួបកំណើតឆ្នាំមុន គាត់ព្យាយាមចង់ឲ្យពួកគេឡើងដើមឈើ។ គាត់តែងតែសាកល្បងនូវអ្វីប្លែកៗដែលយើងពិបាកតាម»។ ជូនពរខួបកំណើតមីង អ៊ីវី៕

ប្រភព ៖ postkhmer

  • យាយ ១០៥ ឆ្នាំ​សម្រេច​ប្រាថ្នា​ឲ្យ​ប្រុស​ស្អាត​ពន្លត់​អគ្គិ​ភ័យ​ជូន​នំ​ខួប已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: