ភ្នំពេញ​ត្រូវ​បាន​អញ្ជើញ​ទៅ​លេង​ពាន​​ចិន-អាស៊ាន​ នៅ​ប្រទេស​ចិន ចុង​ឆ្នាំ​នេះ

ក្រុម​បាល់ទាត់​កម្ពុជា ភ្នំពេញ​ក្រោន​នឹង​ទៅ​លេង​ពាន​រង្វាន់​ចិន-អាស៊ាន​​នៅ​ទី​ក្រុង​ណាន់នីង​ ប្រទេស​ចិន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៦-២១ ខៃ​ធ្នូ ចុង​ឆ្នាំ​ឆ្នាំ​២០១៦​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Page របស់​ភ្នំពេញ​ក្រោន។

 

ភ្នំពេញ​ត្រូវ​បាន​អញ្ជើញ​ទៅ​លេង​ពាន​​ចិន-អាស៊ាន​ នៅ​ប្រទេស​ចិន ចុង​ឆ្នាំ​នេះ

 

 

Page ផ្លូវ​ការ​របស់​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​ថា ក្រុម​ភ្នំពេញ​ក្រោន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ចិន-អាស៊ាន ( China-Asean Cities Football Invitational Tournament)​ដែល​ទើប​បង្កើត​ឡើង​ជា​លើក​ដំបូង។ ពាន​រង្វាន់​នឹង​ប្រព្រឹត្ត​នៅ​ទី​ក្រុង​ណាន់នីង ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​១៦​ដល់​២១ ខែ​ធ្នូ ចុង​ឆ្នាំ​នេះ។

 

ពាន​រង្វាន់​អន្តរជាតិ​នេះ​នឹង​មាន​​ក្រុម​ចូល​រួមចំនួន​៤​​​ក្នុង​នោះ​ក្រុម​​ម្ចាស់​ផ្ទះ​ Guangxi Long Guida ​ដែល​លេង​លីគ​ទី​២​របស់​ចិន​​ដែល​ក្លឹប​នេះ​​​​កិច្ច​សហការ​គ្នា​ជា​មួយ​ភ្នំពេញ​ក្រោន​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ។ ក្រុម​ Army United ​​មក​ពី​លីគ​បាល់ទាត់​កំពូល​ថៃ​ និង​ក្រុម​ Hanoi T&T ​មក​ពី​លីគ​កំពូល​វៀតណាម ព្រម​ទាំង​ក្រុម​ភ្នំពេញ​ក្រោន របស់​លីគកំពូល​កម្ពុជា។

 

ភ្នំពេញ​ត្រូវ​បាន​អញ្ជើញ​ទៅ​លេង​ពាន​​ចិន-អាស៊ាន​ នៅ​ប្រទេស​ចិន ចុង​ឆ្នាំ​នេះ ក្រុមភ្នំពេញក្រោន

 

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Guangxi Sports Center ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៦​ម៉ឺន​នាក់​ក្នុង​ខេត្ត​ណាន់នីង៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
រូប​ថត៖ ភ្នំពេញ​ក្រោន