Linda Chung សម្រាល​កូន​ហើយ ល្បី​​ថា​កូន​ស្រី

តារា​សម្ដែង​ស្រី​ហុងកុង Linda chung ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​កាណាដា​ បាន​សម្រាល​កូន​ហើយ​កាល​ពី​ព្រឹក​មិញ​​នៅ​មន្ទីរពេទ្យ​ស្ត្រី B.C. Women’s Hospital & Health Centre ក្នុង​ទីក្រុង Vancouver។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ហុងកុង។

 

Linda Chung សម្រាល​កូន​ហើយ ល្បី​​ថា​កូន​ស្រី

 

​​​​គេ​មិន​ទាន់​ដឹង​ថា​កូន​របស់​តារា​ស្រី​៣២​ឆ្នាំ​ប្រុស​ឬ​ស្រី​ទេ តែ​បើ​តាម​ពាក្យ​លេច​ឮ​ថា​ជា​កូន​ស្រី។ Linda chung បាន​ប្រកាស​មាន​ទម្ងន់​កាល​ចំ​ថ្ងៃ​​ទិវា​មាតា​ពិភពលោក​ ក្រោយ​រៀបការ​​យ៉ាង​ធម្មតា​ជា​មួយ​លោក Jeremy Leung ដែល​ជា​ក្មួយប្រុស​លោកNorman Leung ​​អតីត​នាយក​ប្រតិបត្តិ​ទូរទស្សន៍ TVB កាល​ពី​​ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦​ នៅ​ទីក្រុង​ Vancouver ​ប្រទេស​កាណាដា។ បើ​​ដំណឹង​មាន​ការ​បន្ថែម​យ៉ាងណា​ Sabay នឹង​ផ្សាយ​ពេល​ក្រោយ​ទៀត៕

 

ចុចអាន៖ទីបំផុត Linda chung ប្រកាស​មាន​ផ្ទៃពោះ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asianpopnews